គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ពលរដ្ឋចាំមើលលោកអធិការខណ្ឌមានជ័យហ៊ានបង្ក្រាប់ល្បែងស៊ីសងខុសច្បាប់របស់ឈ្មោះ ឆើត ដែរឬទេ?



រាជធានីភ្នំពេញ៖ ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ មួយកន្លែងចាប់ផ្ដើមបើកដំណើរការលេងទៀតហើយនៅក្នុងបរិវេណផ្ទះជួល ជាប់មាត់ប្រឡាយទឹកស្អុយ ជិតដល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវបេតុង នៅក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ឬមួយមិនហ៊ានបង្ក្រាប 


យោងតាមប្រភពបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់នៅខាងលើនេះបានផ្អាកមួយរយៈ ទើបតែនៅរសៀលថ្ងៃទី១១ ខែកុម្ភឆ្នាំ២០២២នេះ គេឃើញចាប់ផ្ដើមបើកដំណើរការលេងយ៉ាងពពាក់ពពូន បង្កឲ្យភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅជិតខាង ធ្វើឲ្យពួកគាត់រស់នៅព្រួយបារម្ភភ័យខ្លាចអំពីបញ្ហាអសន្តិសុខដូចជា អំពើចោរកម្មនិងបទល្មើសផ្សេងៗ(ពោលគឺ)លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម 


ប្រភពបានបន្តទៀតថា រាជរដ្ឋាភិបាល មានវិធានការទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ-19 ទើបបម្លែងថ្មីប្រភេទអូមីក្រុង ) ឲ្យមានប្រសិទ្ធភាព ផ្ទុយទៅវិញអាជ្ញាធរក្នុងមូលដ្ឋាន ខណ្ឌមានជ័យ បែរជាបណ្ដោយឲ្យកើតមានល្បែងជល់មាន់និងអាប៉ោងខុសច្បាប់បើកលេងមួយកន្លែងនៅខាងលើនេះ យ៉ាងគឃ្លើននិងអនាធិបតេយ្យ  


ករណីនេះពលរដ្ឋដាក់ការសង្ស័យ ម្ចាស់ទីតាំងល្បែងសុីសងបានឃុបឃិតត្រូវរ៉ូវគ្នាជាប្រព័នជាមួយ អាជ្ញាធរមន្ត្រីពាក់ព័ន្ធក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចអស់ហើយ ទើបទីតាំងល្បែងមួយនេះ បើកលេងបានដោយរលូន តើហេតុអ្វី លោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាល ខណ្ឌមានជ័យ មិនបង្រ្កាប!ទីតាំងល្បែងមួយនេះ។


អាស្រ័យហេតុនេះពលរដ្ឋនាំគ្នាអំពាវនាវទៅដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេសលោកឧត្តមសេនីយ៍ឯក  ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយពិនិត្យនិងមានវិធានការទប់ស្កាត់ឬមួយចាត់កម្លាំងធ្វើការបង្រ្កាប!ទីតាំងល្បែងសុីសងខុសច្បាប់ កំពុងបើកលេងមួយកន្លែង ស្ថិតនៅភូមិខាងលើនេះ ដោយអនុគ្រោះផងទាន 

Post a Comment

0 Comments