គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ឯកឧត្តម ហ៊ុន ម៉ានី ជួបប្រជុំជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដើម្បីពិនិត្យនិងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំក្នុងនិងក្រោយវិបត្តិកូវីដ-១៩»



នាព្រឹកថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនាវប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា  បានដឹកនាំប្រតិភូគណៈកម្មការទី៧ និងតំណាងគណៈកម្មការពាក់ព័ន្ធ ជួបប្រជុំជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងសហការី  ដើម្បីពិនិត្យ និងតាមដាន «វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុង និងក្រោយវិបត្តិកូវីដ-១៩»  


កិច្ចប្រជុំនាថ្ងៃនេះ ត្រូវបានរៀបចំឡើងអនុលោមតាមមាត្រា៩៧ នៃរដ្ឋធម្មនុញ្ញ និងប្រការ ៣៤ ថ្មីនៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលអនុញ្ញាតឱ្យគណៈកម្មការទី៧ បំពេញតួនាទី ភារកិច្ចក្នុងនាមជាសេនាធិការជូនរដ្ឋសភា ដើម្បីតាមដានត្រួតពិនិត្យសកម្មភាពការងាររបស់ក្រសួងទទួលបន្ទុកដោយផ្អែកលើរដ្ឋធម្មនុញ្ញ កម្មវិធីនយោបាយ និងច្បាប់ផ្សេងៗដែលពាក់ព័ន្ធ។


គួររម្លឹកដែរថា កិច្ចប្រជុំនាថ្ងៃនេះ គឺជាលើកទី៣ នៃជំនួបផ្លូវការរវាងគណៈកម្មការទី៧ ជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយក្នុងនោះ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈកម្មការទី៧ បានជួបប្រជុំជាមួយក្រសួង ដើម្បីធ្វើការ ពិភាក្សាលើប្រធានបទ៖«ការរៀបចំផែនការយុទ្ធសាស្រ្តវិស័យអប់រំ យុវជន និងកីឡា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងគោលនយោបាយស្តីពីសាលារៀនជំនាន់ថ្មី»   បន្ទាប់មក  នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ គណៈកម្មការ និងក្រសួងបានរៀបចំសិក្ខាសាលារួមគ្នា ក្រោមប្រធានបទ «ការវិវត្តនៃវិស័យអប់រំក្នុងបរិបទឌីជីថល ក្នុងក្របខ័ណ្ឌកម្ពុជា និងសាកល»

Post a Comment

0 Comments