បាត់ដំបង ៖ ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ជិត ៨៦នាក់ ស្រីចំនួន ៤៣នាក់ និងក្មេងតូចៗ ១៧នាក់ ត្រូវបានទាហានឈុតខ្មៅថៃចាប់ឃាត់ខ្លួន និងបញ្ជូនមកកម្ពុជាវិញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ តាមច្រករបៀងក្នុងភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្នុងចំណោមពលករខ្មែរប្រុសស្រី ដែលភាគីទាហានថៃឃាត់ខ្លួនបញ្ជូនត្រឡប់មកវិញនេះ មានពលករចំនួន ៣៥នាក់ដែលបានទទួលវ៉ាក់សាំង ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ក្រៅពីនេះចំពោះពលករដែលមិនទាន់មានកាតផ្តល់វ៉ាក់សាំងត្រូវបញ្ញូនទៅធ្វើចត្តាឡីស័ក ក្នុងស្រុកសំពៅលូន ៕
0 Comments