គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

កម្មករ​ជិត​៣០​នាក់​ជួប​គ្រោះថ្នាក់ចរាចរណ៍ ខណៈចេញពី​រោងចក្រ​ជិះរឺម៉ក​​ត្រឡប់​ទៅ​ផ្ទះ​វិញ.!



រាជធានីភ្នំពេញ  បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ម៉ូតូសណ្ដោងរ៉ឺម៉កកែច្នៃមួយគ្រឿងដឹកកម្មកររោងចក្រចំនួន២៩នាក់ចេញពីរោងចក្រត្រឡប់ទៅផ្ទះវិញ ប៉ុន្តែដោយសារតៃកុងថ្មីសុំប្តូរបើក ហើយបើកច្រលំផ្លូវទៀត ក៏បត់ត្រឡប់ក្រោយ ស្រាប់តែជ្រុលចង្កូតទៅបុកឃឿផ្លូវក្រោមដីស្ពានអាកាសចោមចៅ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួននាក់ និងរបួសស្រាលចំនួននាក់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចផ្លូវស្ពានអាកាស ង្វង់មូលចោមចៅ ស្ថិតក្នុងភូមិខ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ 


សេចក្តីរាយការណ៍បានឱ្យដឹងថា ម៉ូតូសណ្ដោងរ៉ឺម៉កខាងលើនេះ គឺជាម៉ូតូកែច្នៃអត់មានស្លាកលេខនោះទេ ហើយបានបើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ ឆ្ពោះ ទៅចូលផ្លូវវេស្រេង 


បើយោងតាមសំដីពីស្ត្រីជាម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉កខាងលើបានអោយដឹងថា នៅមុនកើតហេតុ គាត់ជាអ្នកបើកបរដឹកកម្មកររោងចក្រដែលចេញពីធ្វើការនៅរោងចក្រកំបូល ត្រឡប់ទៅផ្ទះវិញនៅឯកាណាឌីយ៉ាដូចសព្វដង ក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវជាតិលេខ ឆ្ពោះទៅចូលផ្លូវវេស្រេង 


ស្ត្រីខាងលើបន្តថា លុះមកដល់ជិតចំណុចកើតហេតុ ក៏ស្រាប់តែតៃកុងថ្មីសុំប្តូរបើកម្ដង ហើយគាត់ក៏យល់ព្រមអោយបើកទៅ ខណៈពេលបើកចុះចំណោតចូលទៅផ្លូវក្រោមដីនោះ ដោយសារតែតៃកុងថ្មីគាត់ច្រឡំផ្លូវទៅផ្លូវជាតិលេខ ក៏កាច់ចង្កូតមកវិញមិនទាន់ ក៏បានជ្រុលទៅបុកឃឿស្លាកសញ្ញាបែងចែកផ្លូវពេញទំហឹង បណ្ដាលឲ្យកម្មករជិះលើរ៉ឺម៉ករងរបួសធ្ងន់នាក់ និងស្រាលចំនួននាក់ចំណែកកម្មករ២៣នាក់ទៀតពុំមានរងរបួសនោះទេ 


ក្រោយមកកម្មករដែលរងរបួសធ្ងន់ ត្រូវបានរថយន្តឯកជនដឹកយកទៅសង្គ្រោះភ្លាម ចំណែកអ្នករងរបួសស្រាលវិញ ត្រូវបានខាងម្ចាស់រ៉ឺម៉កហៅរថយន្តផ្សេងមកសាងដឹកយកទៅផ្ទះជួលវិញអស់ទៅ 


ប្រភពព័ត៌មានពីម្ចាស់រ៉ឺម៉កខាងលើ បានបញ្ជាក់ទៀតថា រាល់ដងគាត់ជាអ្នកបើកបរខ្លួនឯង ដោយដឹកកម្មកររោងចក្រច្រើនជាងនឹងទៅទៀត រហូតដល់ទៅ៤០នាក់ឯណោះ តែមិនដែលមានបញ្ហាដូចយប់ថ្ងៃនេះទេ  


ប៉ុន្តែនៅថ្ងៃនេះ កម្មករដែលជិះគឺមានតែ២៩នាក់តែប៉ុណ្ណោះ បែរជាជួបគ្រោះថ្នាក់ចរាចរណ៍ទៅវិញ ដោយសារមកពីតៃកុងប្រុសថ្មីជាអ្នកបើកបរ រីឯរ៉ឺម៉កវិញ គឺរងការខូចខាតដាច់ផ្នែកខាងមុខ និងម៉ូតូបើកលែងកើតទៅហើយ 


ក្រោយពេលកើតហេតុ ខាងសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ពិនិត្យមើលដល់កន្លែងកើតហេតុ ហើយឃើញថាមិនមានប៉ះពាល់ខូចខាតដល់ស្ពាន សមត្ថកិច្ចក៏បានអោយខាងម្ចាស់រ៉ឺម៉ករងគ្រោះ ហៅរ៉ឺម៉កផ្សេងមួយគ្រឿងទៀត មកអូសយកទៅជួសជុលដោយខ្លួនឯងបាត់អស់ទៅ 

Post a Comment

0 Comments