ខេត្តកំពង់ចាម៖ នៅយប់ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២២ បន្ទាប់ពីបានទទួលពត៌មានពីប្រជាពលរដ្ឋរាយការណ៍ថាមាន ករណីអគ្គីភ័យ០១ករណី កើតឡើងនៅចំណុចខាងលិចផ្សារស្ពឺ ស្ថិតក្នុងភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក ប៉ែន ទៀងចំរើន អធិការនគរបាលស្រុកចំការលើ និងចេញរថយន្ដពន្លត់អគ្គីភ័យចំនួន០១គ្រឿង ចុះទៅអន្ដរាគមន៍ជួយពន្លត់ ស្របពេលជាមួយគ្នានេះផងដែរលោកឧត្តមសេនីយ៍ស្នងការក៏បញ្ជាឲ្យរថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានចំនួន០២គ្រឿង, រថយន្ដពន្លត់អគ្គីភ័យរបស់ស្រុកកំពង់សៀមចំនួន០១គ្រឿង, រថយន្ដពន្លត់អគ្គីភ័យរបស់ស្រុកស្ទឹងត្រង់ចំនួន០២គ្រឿង, រថយន្ដពន្លត់អគ្គីភ័យរបស់ស្រុកព្រៃឈរចំនួន០១គ្រឿង ដើម្បីចេញជួយអន្តរាគមន៍ពន្លត់ និងបង្ការទប់ស្កាត់កឹរាលដាលដល់ផ្ទះរបស់ប្រជាពលរដ្ឋផ្សេងទៀត ។
នៅក្នុងកិច្ចប្រតិបត្តិការណ៍នេះ យើងបានពន្លត់បានរលត់មួយរយភាគរយ និងគ្រប់គ្រងស្ថានភាពបានទាំងស្រុងអស់រយ:ពេលច្រើនម៉ោងឈានចូលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់រឡានទឹកអស់ចំនួន០៧គ្រឿង និងទឹកអស់ចំនួន ១៦រថយន្ត ។
ករណីខាងលើនេះ បណ្តាលឲ្យការខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈមួយចំនួនដូចខាងក្រោម :
-ផ្ទះទំហំ ៧ម៉ត្រ × ១០ម៉ែត្រ (ឆេះអស់ទាំងស្រុង) សង់អំពីថ្ម ប្រក់ក្បឿង ជញ្ជាំងដែក ថ្មក្រោមផ្ទះ០១ខ្នង ម្ចាស់ឈ្មោះ ហេ វណ្ណី ភេទស្រី អាយុ៧០ឆ្នាំ នៅភូមិស្ពឺកើត ឃុំស្ពឺស្រុកចំការលើ ខេត្តកំពង់ចាម ។
-តូបចំនួន១៦តូប (ទំហំ៤ម x ៦ម) តូបសង់ពីដែក ជញ្ជាំងដែក ក្រោមថ្ម ប្រក់ដែក។
-មូលហេតុ: ឆ្លងចរន្តអគ្គីសនី ។
ករណីនេះមិនបណ្ដាលឲ្យរងរបួសដល់មនុស្សនោះទេ ៕
0 Comments