នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារដើមថ្កូវ សហការជាមួយផ្នែកនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ ពាក់ព័ន្ធលួចទ្រព្យសម្បត្តិ និង ទទួលផលចោរកម្ម នៅចំណុចអតីតក្រុមហ៊ុនឃ្យូប៊ី ( ០១៣ ) ទីតាំងផ្ទះលេខ៨២៥ ABC ផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមន។ ចំណែកជនរងគ្រោះឈ្មោះ អឿន ចាន់ថន ភេទ ស្រី ជនជាតិខ្មែរ ស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរអ្នកបកប្រែភាសាចិន ។
ជនសង្ស័យឃាត់ខ្លួនរួមមាន៖
១- ឈ្មោះ ទី ធារ៉ា ហៅ អ៊ូ ខុង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមិនពិតប្រាកដ
២- ឈ្មោះ កូវ ណារិន ហៅ អាស្កូវ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅមិនពិតប្រាកដ មុខរបរ ដើររើសអេតចាយ (ទទួលផលចោរកម្ម)
៣- ឈ្មោះ ប៊ុន ថន ហៅ បារាំង ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៩៧អា ក្រុម៣១ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ មុខរបរ កម្មករសំណង់ (ទទួលផលចោរកម្ម)
សម្ភារៈបាត់បង់រួមមាន កាបូបស្ពាយធំ ចំនួន០១, កាបូបស្ពាយតូចចំនួន០១, កាបូបលុយ ចំនួន០១, លុយ៣០០០ដុល្លា, លុយខ្មែរប្រហែល ៥លានរៀល, អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ចំនួន០១, កាត ATM ចំនួន០១, កាតចាក់វ៉ាក់សាំង ចំនួន០១, លែបថបចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាំង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
0 Comments