គេហទំព័រ មួយរៀល

ដុតផាវផ្ទុះ​លាន់កក្រើកវត្ត រងរបួសធ្ងន់ស្រាល សាមណេ​៤​អង្គ​ និង​កូន​សិស្សម្នាក់​!



ខេត្តស្វាយរៀង សាមណេ​​ចំនួន៤អង្គ​ និងកូនសិស្សលោកម្នាក់ បានយកផាវ​​ដុតលេង​ ដោយយកផាវជិត១០គ្រាប់ដាក់លើដី​ ហើយយកចានដែក​​គ្របពីលើរួចដុត​ ស្រាប់តែផ្ទុះលាន់ដូចគ្រាប់បែក ខ្ទាតអម្បែងចានដែកត្រូវ បណ្តាលឱ្យរង​​របួសធ្ងន់ស្រាលទាំងអង្គ​-នាក់តែម្តង​! 


​​សមត្ថកិច្ចបានឱ្យ​​ដឹងថា ករណី​​ខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ ​កុម្ភៈ​ ​ឆ្នាំ២០២២​ នៅ​​ចំណុចវត្តព្រះទន្លេ​ ស្ថិតក្នុងសង្កាត់សង្ឃ័រ​ ក្រុងស្វាយរៀង​​ ខេត្តស្វាយរៀង 


​​តាម​​​​ប្រភពដដែលបាន​​បន្តថា ក្រោយពីមានករណីផ្ទុះផាវ បណ្តាលឱ្យ​​​រងរបួសសាមណេ និងកូនសិស្សលោក​ សរុបចំនួន​​​៥អង្គ-នាក់រួចមក ​សមត្ថកិច្ចក៏បានហៅរថយន្តសាម៉ុយមកដឹកបញ្ជូនព្រះសង្ឃ​ និងកូនសិស្សលោក​​ទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ​ 


សមត្ថកិច្ចបានបញ្ជាក់ថា ផាវដែលផ្ទុះខាងលើនោះ​ ​ត្រូវបាន​​គេហៅថាជាផាវគ្រាប់បែក មិនមែនគ្រាប់ឬក៏រំសេវផ្ទុះនោះទេ ជាប្រភេទផាវធំ ហើយសាមណេចំនួនអង្គ​ និងកូនសិស្សលោកម្នាក់បានយកទៅដុតលេង ក៏ប៉ុន្តែមុននឹងដុតគឺយកផាវដាក់លើដី ​រួចយក​​ចានដែកទៅគ្របពីលើ ហើយនាំគ្នាទ្ធ័ជុំវិញរួចដុតផាវនោះ​ បណ្តាលឲ្យឆេះផ្ទុះលាន់ដូចគ្រាប់បែក ខ្ទាតអម្បែង​​​ចានដែក​​ត្រូវទាំងអង្គ​-នាក់ បណ្តាលឱ្យចំដៃជើង ដងខ្លួន​ និងផ្ទៃមុខ ឈាមស្រោចដីតែម្តង 


បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពុទ្ធបរិស័ទនៅជិតវត្តនាំគ្នាមកចោមរោមមើល​ ហើយរាយការណ៍ជូនសមត្ថកិច្ចហៅរថយន្តសាម៉ុយដឹកបញ្ជូនទៅមន្ទីរពេទ្យខេត្ត​ ដើម្បីសង្គ្រោះ​ បច្ចុប្បន្ន​ ​សាមណេ និងកូនសេក្ខ​​លោកបានធូស្រាលហើយ​ 

Post a Comment

0 Comments