Muyreal -News

Muyreal -News
Muyreal -News

ឃាត់ខ្លួនយុវជនឈាមរាវចំនួន០៣នាក់ ក្រោយប្រើអំពើហិង្សាលើក្រុមតន្ត្រី «បទុមសូរិយា តន្ត្រីសម័យនិងបុរាណ»



កំពង់ស្ពឺ​ ​ ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ កំលាំងនគរបាល​ នៃអធិការដ្ឋានស្រុកឧដុង្គ​ បានស្រាវជ្រាវឈានទៅធ្វេីការកំណត់មុខសញ្ញាបង្កហឹង្សាលេីក្រុមតន្រ្ដីករ​ កាលពីយប់ថៃ្ងទី៣០​ ខែមករា​ ឆ្នាំ២០២២​ ក្នុងពិធីមង្គលការនៅចំណុចភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​ បានចំនួន​ ០៣នាក់​ 

-ឈ្មោះ ប៊ូ សុខគា ភេទប្រុស អាយុ២៤ឆ្នាំ​ នៅភូមិចាអោក ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ 

-ឈ្មោះ បុិច ម៉ាញ ភេទប្រុសអាយុ៥ឆ្នាំ នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

-ឈ្មោះ ហួត គឹមស្រេង ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។


មូលហេតុឈានដល់ការបង្កហឹង្សាពីដំបូ​ ឈ្មោះ ហួត គឹមស្រេង​ ជាភ្ញៀវមកចូលរួមក្នុងពិធិការបានឡេីងទៅលេីឆាកក្នុងគោលបំណងស្នេីសុំអោយអ្នកភ្លេងជួយលេងបទចម្រៀងអោយខ្លួន​ និងបានប្រេីកាយវិការជ្រុលជ្រួសទៅលេីអ្នកចម្រៀងស្រី​ អ្នកភ្លេងដៃអ៊័ក​ ក៏មានការគាសដៃចេញ​ កាយវិការទាំងនេះបណ្ដាលឱ្យឈ្មោះ​ ប៊ូ សុខគា ដែលជាមិត្ដភ័ក្ភអង្គុយខាងក្រោមមេីលឃេីញច្រឡំស្មានតែអ្នកភ្លេងវៃពួកម៉ាកក៏ស្ទុះឡេីងទៅលេីកឆាកទាញឧបករណ៍ភ្លេងវៃទៅលេីអ្នកភ្លេងរត់ពេញឆាក🍻 


ក្នុងហេតុការណ៍ដ៏ច្របូកច្របល់នេះណ្ដាលឱ្យក្រុមតន្រ្តីម្នាក់ឈ្មោះ ម៉េង ង់សល់ ភេទប្រុស អាយុ៣២ឆ្នាំ​ ជាអ្នកចុចអ័ក​ រងរបួសត្រូវក្បាល ចំមុខ ចំច្រមុះ ត្រូវខ្លួនជាច្រើនដៃ និងច្រើនជើង។


តាមការបញ្ជាក់ឱ្យដឹងពីលោកវរសេនីយ៍ឯក​ ខឹម​ សាម៉ុន​ អធិការនគរបាលស្រុកឧដុង្គថា​ ក្រុមបង្កហឹង្សា​ ក្រោយបង្កភាពចលាចលពេញពិធីមង្គលរួចបាននាំគ្នាគេចខ្លួនបាត់​ ដោយមានកិច្ចសហការល្អកំលាំងសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវរហូតតាមឃាត់ខ្លួនបាននិងបានបញ្ជូនក្រុមបក្ខពួកទាំង៣នាក់​ មកកាន់អធិការដ្ឋាននគរបាលស្រុក​ បំពេញនីតិវិធីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញព្រហ្មទណ្ឌខេត្ដដេីម្បីចំណាត់ការបន្ដ៕

Post a Comment

0 Comments