រាជធានីភ្នំពេញ៖ មហាជនហួសចិត្តនិងឆ្ងល់ថាម្ចាស់ល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី អាចបើកដំណើរការឡើងវិញបន្ទាប់នគរបាលប៉ុស្តិ៍ចុះទៅថតរូបឆ្លើយតប ការចុះផ្សាយព័ត៌មាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ ទីតាំងនេះស្ថិតនៅផ្លូវលេខ ២៧១ ភូមិទី៥ ឫក៌ហៅភូមិក្រោមស្ពាន ក្រោមស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ពលរដ្ឋជាច្រើនកំពុងតែរិះគន់ចំៗទៅលើអាជ្ញាធរមូលដ្ឋានខណ្ឌមានជ័យថា ទីតាំងបទល្មើសហ្គេមបាញ់ខុសច្បាប់ ខាងលើ ដែលប្រមូលផ្តុំដោយជនញៀនថ្នាំ និងធ្លាប់សមត្ថកិច្ចខណ្ឌមានជ័យ ធ្លាប់បានចុះបង្ក្រាបកាលពីថ្ងៃទី២៥ ខែកមរា នឹង ចុះទៅថតរូបបង្ហាញមហាជនព្រមទាំងឆ្លើយតបសារព័ត៌មានក្នុងស្រុកចុះផ្សាយផងដែរនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅក្តៅ ស្រាប់តែពេលនេះបែរជាគឃ្លើនបើកដំណើរការឡើងវិញ និងមិនទាន់មានសមត្ថកិច្ចណាចុះបង្ក្រាបសារជាថ្មីនោះទេ ។
ស្របពេលនៅខណ្ឌសែនសុខមានការបាត់ម៉ូតូចំនួន ០៦គ្រឿង ក្នុងពេលតែមួយប់ ធ្វើឱ្យពលរដ្ឋដេកភិតភ័យ ពីភាពអសន្តិសុខ ក្នុងមូលដ្ឋានកើតចេញពីល្បែងស៊ីសង ។
ពលរដ្ឋស្នើសុំលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យ ចុះបង្ក្រាបម្តងទៀត ព្រមទាំងស្វែងរកម្ចាស់ទីតាំងផង កុំឱ្យមានការសង្ស័យថាត្រូវដងត្រូវផ្លែគ្នានោះ ៕
0 Comments