(ភ្នំពេញ)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថាល្បែងស៊ីសងខុសច្បាប់ប្រភេទ"ហ្គេមបាញ់ត្រី"មួយកន្លែង កំពុងប្រមូលផ្ដុំមនុស្សមកលេងយ៉ាងពពាក់ពពូន ខណៈអាជ្ញាធរមូលដ្ឋានក៌ដូចសមត្ថកិច្ចពាក់ព័ន្ធគ្មានការបង្រ្កាប ? ទីតាំងនេះស្ថិតនៅផ្លូវលេខ ២៧១ ភូមិទី៥ឫក៌ហៅភូមិក្រោមស្ពាន"ក្រោមស្ពានស្ទឹងមានជ័យទៅលិច"ប៉ុស្តិ៍ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
តាមប្រជាលរដ្ឋឲ្យដឹងថាជារៀងរាល់ថ្ងៃឃើញមានមនុស្សមកលេងយ៉ាងពពាក់ពពូនដោយមិនខ្លាចពីការឆ្លងក្នុងបរិបទជម្ងឺកូវីដ-១៩ ? ហេតុដូចនេះហេីយ ទើបប្រជាពលរដ្ឋទទូចស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានក៌ដូចសមត្ថកិច្ចពាក់ព័ន្ធជួយមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់នេះផង ដេីម្បីចូលរួម បង្ការ ទប់ស្កាត់ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និងដេីម្បី ភូមិ សង្កាត់ មានសុវត្ថិភាព គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ក្នុងមូលដ្ឋាន។
ឆ្លើយតបពាក់ព័ន្ធទីតាំងល្បែងស៊ីសងខុសច្បាប់ "ហ្គេមបាញ់ត្រី" លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មានប្រសាសន៍ថា៖ជារឿយៗខ្ញុំធ្លាប់ចុះបង្ក្រាប ,ហើយពេលនេះខ្ញុំកំពុងជាប់ប្រជុំ។
សូមបញ្ជាក់ថាក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ចក៌ដូចអាជ្ញាធរមូលដ្ឋានខណ្ឌទាំង ១៤ ត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់។
ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៌ធ្លាប់បានដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងការរស់នៅ។
ប្រជាពលរដ្ឋសំណូមពរដល់លោក ពេជ្រ កែវមុនី អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មានវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់"ហ្គេមបាញ់ត្រី"នេះផង៕
0 Comments