🙏 ចតឡានលើផ្លូវរាល់ថ្ងៃ ទាំងចតបញ្ច្រាសផ្លូវ ចតរាល់ថ្ងៃ មិនខ្វល់ពីអ្នកដទៃ ទីតាំង: ផ្លូវ១៩៩ កែង ផ្លូវ៤០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ១៧ កុម្ភៈ ២០២២ ។
តាមមាត្រា២៤ ត្រង់ជំពូកទី៣ ស្ដីពីអ្នកបើកបរយានជំនិះ នៃច្បាប់ចរាចរណ៍ផ្លូវគោកក្នុងព្រះរាជាណាចក្រកម្ពុជា ករណីក្នុងការឈប់និងការចត នៅលើផ្លូវថ្នល់អ្នកបើកបរចាំបាច់ត្រូវដឹង ប្រយ័ត្នចតសុខៗត្រូវប៉ូលិសអូសទៅបាត់ដូច្នេះត្រូវស្វែងយល់ដូចខាងក្រោម៖
១. គ្រប់យានជំនិះ ដែលឈប់ ឬ ចត មិនត្រូវបង្កអោយរំខានដល់យានជំនិះផ្សេងៗទៀត ដែលកំពុងធ្វើចរាចរណ៍ ។
២. នៅក្នុងទីប្រជុំជន គ្រប់យានជំនិះ ត្រូវឈប់ ឬ ចតនៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ៕
0 Comments