គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ឃាត់ខ្លួនបុរសម្នាក់ ករណីរំលោភក្មួយស្រី បានសម្រេចម្តង ខណៈម្តាយ ចេញទៅធ្វើការបាត់!




(ខេត្តសៀមរាប) សមត្ថកិច្ចនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម បានទៅចាប់ខ្លួនជនសង្ស័យដល់ផ្ទះ​ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ម្តាយក្មេងគ្រោះថា ពូសាច់ថ្លៃ ចាប់ក្មួយស្រី រំលោភ រហូតបានសម្រេច ខណៈពេលម្តាយក្មេងរងគ្រោះ និងប្រពន្ធ ចេញទៅធ្វើការបាត់តាំងពីព្រឹក។


ហេតុការណ៍ចាប់ខ្លួនជនល្មើសនេះ បានធ្វើឡើង នៅវេលាម៉ោង៤និង៥០នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅចំណុចក្នុងបរិវេណផ្ទះរបស់ជនសង្ស័យ ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។


សមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម បានប្រាប់នៅល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ករណីរឿងពូសាច់ថ្លៃ រំលោភក្មួយស្រីនោះ ព្រោះផ្ទះជនរងគ្រោះ និងផ្ទះជនសង្ស័យ នៅជាប់របងនឹងគ្នា ហើយករណីនេះ សមត្ថកិច្ច កំពុងសួរនាំសិន។ ចំណែកម្តាយក្មេងស្ត្រីរងគ្រោះក៏កំពុងបញ្ជូនកូនស្រី យកទៅពិនិត្យនៅមន្ទីរពេទ្យ។


​​ម្តាយកុមារីរងគ្រោះ ជាស្ត្រីមេម៉ាយ ទើបលែងលះគ្នា បានប្រាប់ថា នាងខ្ញុំមានកូន ២នាក់ ហើយកូនស្រីច្បង អាយុ ១១ឆ្នាំ ត្រូវពូសាច់ថ្លៃ ឈ្មោះ សម្បត្តិ ហៅ ចិន អាយុ៣៦ឆ្នាំ ចាប់រំលោភ។ ជនសង្ស័យ ត្រូវជាប្អូនថ្លៃរបស់នាង។


ម្តាយក្មេងស្រីរងគ្រោះបន្តថា ប្អូនថ្លៃនេះ បានប៉ុនប៉ងចាប់រំលោភកូនស្រីរបស់គាត់ តាំងពីអំឡុងឆ្នាំ២០២១ ប៉ុន្តែមិនបានសម្រេច។ 


ទើបនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ រំលោភបានសម្រេច ដោយសារនាងចេញពីធ្វើវិញ កូនស្រីបានប្រាប់ថា ពូចាប់រំលោភ ហើយជនសង្ស័យ គម្រាមមិនឱ្យប្រាប់នរណាទេ ដោយថា នឹងសម្លាប់ចោល។


បច្ចុប្បន្នកម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន និង កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប ចាត់ការបន្ត៕

Post a Comment

0 Comments