រាជធានីភ្នំពេញ៖ ទិដ្ឋភាពវិដេអូជិត២នាទី ថតនៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាបឋមសិក្សាទួលគោក ផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានរថយន្តជាច្រើនគ្រឿងចតលើឃឿនចិញ្ចើមផ្លូវ២៨៩ជាប់របងសាលាខាងកើតមានរបៀបរៀបរយសណ្តាប់ធ្នាប់ល្អនិងមានសន្តិសុខដើរប្រមូលលុយទៀត ។
មហាជនបានរិះគន់ថា ចិញ្ចើមផ្លូវសាធារណៈក្លាយជាចំណុចរកលុយរបស់ឈ្មួញទុច្ចរិត និង មន្ត្រីគ្រាប់ល្ពៅ កំពុងឆ្លៀតឱកាសកេងយកផលប្រយោជន៍ផ្ទាល់ខ្លួន ដើរយកលេសចេះលេសចុះ ។
ប្រភពបន្តទៀតថា អាជីវកម្មមួយចំនួននៅលើដងផ្លូវបាបបង្កការកកស្ទះចរាចរាណ៍ បាត់បង់សណ្តាប់ធ្នាប់សារធារណៈក្នុងសង្គម ដែលពលរដ្ឋមិនចូលរួមគោរពច្បាប់ប្រទេស ក្នុងស្ថានភាពនៃជំងឺកូវី១៩ ស្របពេលបច្ចុប្បន្នសន្ទុះការឆ្លងប្រភេទថ្មី អូមីក្រុងកើនឡើងដល់ខ្ទង់៥លេខ ចុះមកបានមួយថ្ងៃ ឥឡូវកើនឡើងដល់ខ្ទង២លេខវិញ ។
ការចូលរួមគោរពច្បាប់និងអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ៣កុំនិង៣ការពា ចាក់វ៉ាក់សាំង រស់នៅតាមបែបគន្លងថ្មី ដើម្បីសុខភាពយើង ក្រុមគ្រួសារយើង និង សង្គមជាតិយើង ។
ជាចុងក្រោយមហាជនស្នើសុំឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ពិនិត្យមើលសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញនិងរំដោះផ្លូវព្រមទាំងចិញើមផ្លូវសាធារណៈពីឈ្មួញទុច្ចរិត ដើម្បីសណ្តាប់ធ្នាប់សាធារណៈ សោភ័ណ្ឌភាពបរិស្ថាន អនាម័យល្អ ៕
0 Comments