ខេត្តស្ទឹងត្រែង៖ នគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាល ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ខាននគរបាលខេត្តស្ទឹងត្រែង ចាប់ជនសង្ស័យម្នាក់ ជនជាតិឡាវ លើបទល្មើស សង្ស័យសារធាតុញៀន ប្រភេទម្សៅ ក្រាមពណ៌សចំនួន១០កញ្ចប់ធំ ប្រមាណជិត១០គីឡូក្រាម។
តាមការឱ្យដឹងពីនគរបាល បង្រ្កាបបទល្មើសគ្រឿងញៀន ច្រក់អន្តរជាតិ ត្រពាំងគ្រៀលកម្ពុជាឡាវ (នគរបាល BLO) ជនសង្ស័យជនជាតិជាតិឡាវរួមជាមួយវត្ថុតាង មានឈ្មោះ ភីម ម៉ាន់ចាន់កាន់ អាយុ២៤ឆ្នាំ រស់នៅភូមិថាកាំង ស្រុកបុន ខេត្តចំប៉ាសាក ប្រទេសឡាវ ត្រូវបាន ចាប់ខ្លួននៅចំនុច ផ្លូវស្ពានទី២ ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ចាប់បានវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២។
នគរបាលដដែលបន្តថា ការចាប់បុរសជាជនសង្ស័យ ក្នុងបទល្មើសជាក់ស្តែង ករណីជួញដូរសារធាតុខុសច្បាប់ លួចដឹកចូលកម្ពុជាតាមព្រៃមកចំនុចខាងលើ ហើយឆែកឆេរ សមត្ថកិច្ចបានរកឃើញវត្ថុតាងម្ស៉ៅក្រាមសថ្លា សង្ស័យសារធាតុញៀន ចំនួន១០កញ្ចប់ធំសរុបចំនួន៩៨៦៦.៥៦ក្រាម។
ជនសង្ស័យជនជាតិឡាវរួមវត្តុតាង បានបញ្ជូនមកស្នងការនគរបាលខេត្តដើម្បីពិនិត្យជាក់ស្តែង រួមទាំងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕
0 Comments