គេហទំព័រ មួយរៀល

ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុកជាមួយម៉ូតូកង់បី ឃ្លុបក្រុមហ៊ុនវីរៈប៊ុនថាំ បណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ



រាជធានីភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកជាមួយម៉ូតូកង់បីក្រុមហ៊ុនវីរៈប៊ុនថាំពេញទំហឹង កាលពីវេលាម៉ោង១០យប់ថ្ងៃពុធ ទី២ ខែមករា ឆ្នាំ ២០២២នៅត្រង់ចំណុចផ្លូវបំបែកជាបី ក្នុងបុរី មនោរម្យស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។


សពជនរងគ្រោះមានឈ្មោះ ជួង ចិកម៉េង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិបប្រិយ៏ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។


តាមប្រភពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាគុបពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1IC-5188ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជាបី ក៏ជ្រុលទៅបុកជាមួយនឹងម៉ូតូកង់បីក្រុមហ៊ុនវីរៈប៊ុនថាំមួយគ្រឿងពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ1IL-0940បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីជើងទៅត្បូង ចំពីចំហៀងកង់មុខម៉ូតូកង់បីខាងស្ដាំពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ធ្ងរ ភ្លាមនោះរថយន្តសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ តែអកុសលជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកត្រូវបានស្លាប់បាត់បង់ជីវិតនៅឯមន្ទីរពេទ្យ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះមកកន្លែងកើតហេតុវិញ។


ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងម៉ូតូកង់បីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕

Post a Comment

0 Comments