ខេត្ត/ក្រុងបាត់ដំបង៖ នគរបាលការិយាល័យជំនាញបានប្រាប់ឲ្យដឹងថា ករណីបង្ក្រាបទប់ស្កាត់ការប្រើប្រាស់សារធាតុញៀនកណ្តាលក្រុងបាត់ដំបងនេះ ធ្វើឡើងនៅរំលងអាធ្រាតថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចទីតាំងខារ៉ាអូខេយីហោ ហាយក្លាស ( Hight Class ) ឋិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែងខាងលើនេះ កម្លាំងចម្រុះបានឃាត់ខ្លួនមនុស្សទាំងអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលសរុបចំនួន៤០នាក់ នាំមកសាកសួរនៅការិយាល័យជំនាញ។
វត្ថុតាងដែលដកហូតបានជាក់ស្តែងរួមមាន: ថ្នាំញៀនប្រភេទកេតាមីន ( KETAMINE ) ចំនួន ០២ថង់ ទម្ងន់ ១,៤០ក្រាម, ថ្នាំញៀនប្រភេទអ៊ិចស្តាស៊ី ( MDMA ) ចំនួនជាង ០២គ្រាប់ ទម្ងន់ ០,៨៨ក្រាម, ប្រាក់ដុល្លាចំនួន ២,៤៥០ដុល្លា ( ពីរពាន់បួនរយហាសិបដុល្លា) និងប្រាក់រៀលចំនួន ៦ ១០០ ០០០រៀល ( ប្រាំមួយលានដប់ម៉ឺនរៀល )។
ក្រោយការស្រាវជ្រាវ នគរបាលបានរកឃើញជនសង្ស័យចំនួន១១នាក់ ក្នុងនោះស្ត្រី០១នាក់ មានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដែលករណីនេះកម្លាំងការិយាល័យជំនាញបាននឹងកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចំណែកឯអ្នកដែលមិនមានពាក់ព័ន្ធ អនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕
0 Comments