គេហទំព័រ មួយរៀល

ពលរដ្ឋដេកភិតភ័យ សូម្បីតែសន្តិសុខយាមការពារទ្រព្យឯកជនក៏ត្រូវក្រុមជនសង្ស័យប្លន់ម៉ូតូបានដែរ



រាជធានីភ្នំពេញ៖ បុរសជាសន្តិសុខយាមការពារទ្រព្យនៅចំណុចមុខផ្ទះយីហោ មង្គលលាភ លក់គ្រឿង​សង្ហារឹម ស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវក្រុមជនសង្ស័យចូលកាច់កម៉ូតូប្លន់បានសម្រេច​ កាលពីម៉ោង០១:១៥នាទីយប់ រំលងអាធ្រាតឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ។


ក្រុមជនសង្ស័យមានគ្នា៣នាក់ ប្រដាប់ដោយដំបងបានចូលលួចកាច់កយកម៉ូតូបុរសសន្តិសុខម្នាក់ដែលដេកយាមមុខផ្ទះបានសម្រេច​ ម៉ាកឌ្រីមសង់​ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1DJ-1866 ។ 


ជនរងគ្រោះប្រាប់ថា​ នៅពេលក្រុមជនសង្ស័យកំពុងធ្វេីសកម្មភាពនោះ រូបគាត់​ក៏បានដឹងខ្លួនដែរ​ តែមានបក្ខពួកជនសង្ស័យដែលកាន់ដំបងបានគំរាមគាត់មិនឲ្យស្រែក​ ទេីបជនសង្ស័យយកម៉ូតូរបស់គាត់ជិះឌុបគ្នាចេញទៅដោយសុវត្ថិភាព ទេីបគាត់ស្រែក​ឆោឡោ​ចោរៗ តែមិនមានអ្នកណាជួយដេញតាមឡេីយ​ ។ 


បច្ចុប្បន្ន​ជនរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំទៅស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី៣ ដេីម្បីសួរនាំរឿងហេតុនិងទទួលពាក្យបណ្ដឹងផងដែរ​ ៕

Post a Comment

0 Comments