គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

កំដៅសម្លទុកចោលបណ្ដាលឲ្យឆេះផ្ទះជួសជុលម៉ូតូអស់១ខ្នងនិងរាលដាលឆេះដល់ផ្ទះអ្នកជិតខាង​ ​រួមនិងភោជនីយដ្ឋាន​!



(ភ្នំពេញ​) មានករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ ស្ថិតនៅផ្លូវបេតុងទ្រុងមាន់ ក្នុងភូមិទ្រា៤​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ បង្កការភ្ញាក់ផ្អេីលជាខ្លាំងដល់អ្នកជិតខាង​ និងអាជ្ញាធរមូលដ្ឋានចុះមកធ្វើអន្តរាគមន៍​ កាលពីវេលាម៉ោង១និង៤៧នាទីរសៀល​ ថ្ងៃទី១១​ ខែកុម្ភៈ​​ ឆ្នាំ២០២២

​ 

យោងតាមប្រភពបានឱ្យដឹងថា​ មុនពេលកេីតហេតុគឺ ម្ចាស់ទីតាំងខាងលេីបានកំដៅសម្លទុកចោល  បណ្តាលឱ្យឆាបឆេះផ្ទះជួសជុលម៉ូតូយ៉ាងឆាប់រហ័ស​ និងចេញជាអណ្ដាតភ្លេីងយ៉ាងសន្ធោសន្ធៅ​  


បង្កការភ្ញាក់ផ្អេីលដល់អ្នកជិតខាងជួយដងទឹក​ និងទាញទុយយោទឹកមកបាញ់ពន្លត់នៅតែមិនអាចគ្រប់គ្រងស្ថានការណ៍បានឡើយទេីបរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន​ និងសមត្ថកិច្ចជំនាញពន្លត់ បង្ការនិងសង្គ្រោះអគ្គីភ័យ ចេញរថយន្តអន្តរាគមន៍បាញ់ទឹកពន្លត់​ 

​ 

ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តពន្លត់ចំនួន៩គ្រឿង មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់​ ដោយប្រេីពេលវេលាតែមួយម៉ោង​ និងប្រេីទឹកអស់តែ៧ឡានប៉ុណ្ណោះ ក៏រលត់ទៅវិញជាស្ថាពរ​ 

​ 

ចំពោះករណីអគ្គិភ័យនេះ​ បានធ្វេីឱ្យផ្ទះជួសជុលម៉ូតូមួយល្វែង​ និងសម្ភារៈជាច្រេីនខូចខាតទាំងស្រុង​ ក្នុងនោះក៏មានការឆេះរោលរាលដល់ផ្ទះអ្នកជិតខាង​ និងភោជនីយដ្ឋាននៅជាប់គ្នារងការខូចខាតសម្ភារៈអស់មួយចំនួនផងដែរ​  


ចំពោះមូលហេតុនៃការឆាបឆេះនេះគឺ​ បណ្ដាលមកពីកំដៅសម្លរទុកចោល​ តែសំណាងដែរដែលមិនមានមនុស្សណាម្នាក់រងរបួស​ ឬគ្រោះថ្នាក់អគ្គីភ័យនេះទេ 

Post a Comment

0 Comments