គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ករណីលួចឆក់ប្លន់នៅខណ្ឌពោធិ៍សែនជ័យនៅបន្តកេីតមានជា ហូរហែបណ្តាលឲ្យពលរដ្ឋរង គ្រោះជាបន្តបន្ទាប់ដោយសារតែ ការអសមត្ថភាពរបស់លោក ម៉ន វុធី



ភ្នំពេញ  ស្ត្រីជាអាជីវករម្នាក់ ត្រូវបានក្រុមជនសង្ស័យធ្វើសកម្មភាពឆក់កាបូបលុយសរុប អស់ជាង  ពាន់ដុល្លា រួចគេចខ្លួនបាត់ស្រមោលខណៈជិះម៉ូតូកង់បី រួមជាមួយប្តី ឆ្ពោះទៅលេងផ្ទះកូន កាលពីវេលាម៉ោង១៥រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ខាងលិចជាប់ភ្លើងស្តុប កែងមហាវិថីឈ្នះ ឈ្នះ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ 


ស្ត្រីរងគ្រោះ ឈ្មោះ អុីម សុភ័ណ្ឌ អាយុ៤១ឆ្នាំ មុខរបរ អាជីវករ មានប្តីជារត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិបែកចាន ឃុំបែកចានស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតភូមិត្នោត ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ 


បើតាមការរៀបរាប់ពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់២នាក់ប្តីប្រពន្ធ ធ្វើដំណើរតាមម៉ូតូកង់បីផ្ទាល់ខ្លួន ដោយប្តីជាអ្នកបើក ធ្វើដំណើរឆ្ពោះទៅលេងផ្ទះកូននៅ ផ្សារទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជិះតាមបណ្តោយផ្លូវជាតិលេខ៤ពីលិចទៅកើត ដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកស្កុបពីពណ៌ស មួយគ្រឿង មិនចាំស្លាកលេខ តាមពីក្រោយ ធ្វើសកម្មភាពឆក់ទាញយកកាបូប ពីស្រ្តីជាប្រពន្ធ យកបានសម្រេច ជិះគេចបាត់ស្រមោល 


សម្ភារៈ បាត់បង់ លុយដុល្លា១៨០០ដុល្លា លុយខ្មែរ ជាង៣លានរៀល ខ្សែដៃមាស៥ជី ខ្សែក ក្រវិល អត្តសញ្ញាប័ណ្ណ កាតគ្រីម៉ូតូ និងឯកសារមួយចំនួនទៀត សរុបជាង៣ពាន់ដុល្លា 


ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ បានត្រឹម នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដេីម្បីសុំការអន្តរាគមន៍។


គួររំលឹកផលដែលបទល្មើសចោរកម្មនិងឆក់កើតមានក្នុងភូមិសាស្ត្រខណ្ឌពោធិសែនជ័យ មួយរយ៉ះនេះហាក់កក្រើកខ្លាំង គ្រាន់ក្នុងដើមខែធ្នូនិងចុងឆ្នាំ២០២១ កន្លងទៅ នេះបទល្មើស កក្រើកឡើង រីឯការបង្ក្រាបវិញហាក់ដូចជាមិនមានតុល្យភាពទៅនឹងសកម្មភាពល្មើស ហើយអ្វីដែលកត់សំគាល់ និងកាន់តែព្រួយបារម្ភ នោះគឺកាលពីយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅក្រុមជនសង្ស័យក៍បានធ្វើសកម្មភាពលួចស្លាកលេខរថយន្តអស់ចំនួន៧គ្រឿង ក្នុងទីតាំងតែមួយស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣  


និងគិតត្រឹមយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ លួចស្លាកលេខរថយន្តមួយគ្រឿង យប់ថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២២ ក្រុមជនសង្ស័យបានធ្វើសកម្មភាព លួចស្លាកលេខរថយន្តអស់៤គ្រឿងបន្ថែម ទៀតដែលស្ថិតក្នុងសង្កាត់ចោមចៅទី២ ផងដែរ 

Post a Comment

0 Comments