គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បុរសម្នាក់បានស្លាប់បន្ទាប់ពីបានបើករថយន្តដឹកត្រី សង្ស័យក្នុងស្ថានភាពងងុយដេក បានរ៉េចង្កូតក្រឡាប់ធ្លាក់ចូលស្ទឹងសង្កែ



ខេត្តបាត់ដំបង  បុរសម្នាក់បានស្លាប់ បន្ទាប់ពីបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យក្រោយបើករថយន្តដឹកត្រី សង្ស័យក្នុងស្ថានភាពងងុយដេក បានរ៉េចង្កូតក្រឡាប់ធ្លាក់ចូលស្ទឹងសង្កែ កាលពីវេលាម៉ោង ០៣និង៤០ នាទីទៀបភ្លឺ ឈានចូល ថ្ងៃទី០៣ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្នុងស្ទឹងសង្កែត្រើយខាងលិច ស្ថិតក្នុងក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង  


សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាង សារិទ្ធ ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្រុមទី២២ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង  


មុនកើតហេតុ ជនរងគ្រោះ បានបើករថយន្តមួយគ្រឿង ម៉ាកអ៉ីស៊ុយស៊ុយ ពណ៌ទឹកសមុទ្រមួយគ្រឿង(ដឹកត្រីបើកបរតាមបណ្តោយផ្លូវជាតិលេខ០១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ សង្ស័យងងុយដេក បានជ្រុលចង្កូតធ្លាក់ក្រឡាប់ចូលទៅក្នុងស្ទឹងសង្កែ បណ្តាលអោយរងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង  

Post a Comment

0 Comments