គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ឆ្លងចរន្តអគ្គីសនី បង្ករជាអគ្គិភ័យឆាបឆេះបន្ទប់ស្ទីមសូណា របស់សណ្ឋាគារ យូ អេង អស់ទាំងស្រុង



ភ្នំពេញ៖ អគ្គិភ័យដែលឆាបឆេះបន្ទប់ស្ទីមសូណា និង បានបំផ្លាញសម្ភារៈអស់ទាំងស្រុង ដោយសារតែការឆ្លងចរន្តអគ្គីសនី បង្កឱ្យឆេះតែម្តង ហេតុការណ៍នេះ​ បានកេីតនៅចំណុចសណ្ឋាគារ យូ អេង ផ្លូវសហព័ន្ធរុស្សី ភូមិព្រែកទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១៣និង១១នាទី ថ្ងៃទី១៨ ខែកុម្ភៈ​ ឆ្នាំ២០២២ ដោយត្រូវបានរលត់ទៅវិញហើយ​ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង 


លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ បានបញ្ជាក់ថា នៅក្នុងរង្វង់នៃប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ រថយន្ដពន្លត់អគ្គិភ័យ ចំនួន​ ៣គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ៣ឡាន 


ចំពោះក្នុងករណីគ្រោះអគ្គិភ័យខាងលេីនេះ​ ពុំបណ្តាលឲ្យមានអ្នករងរបួសឡេីយ​ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលេីនេះ​ បានឆេះបំផ្លាញ​ (បន្ទប់ស្ទីមសូណា ទំហំ​ ៨ម៉ែត្រ​ x ១៦ម៉ែត្រ)​ ព្រមទាំងសម្ភារៈអស់ទាំងស្រុង​ និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ 


យ៉ាងណាមិញសម្រាប់ប្រតិបត្តិការខាងលេីនេះ​ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការគ្រប់គ្រងបាននៅវេលាម៉ោង​ ១៤និង០០នាទី ចំពោះមូលហេតុដែលនាំឲ្យមានអគ្គិភ័យខាងលេីនេះ​ គឺបណ្តាលមកពីការ​ ឆ្លងចរន្តអគ្គីសនី៕

Post a Comment

0 Comments