គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

រថយន្ដដឹកកម្មករជួបគ្រោះថ្នាក់ទាំងព្រឹក​ បេីកធ្លាក់ប្រ​ឡាយទឹក​ អមសងខាងផ្លូវដោយខ្លួនឯង របួសធ្ងន់​ស្រាលមនុស្សមួយចំនួន​ កំពុងរកមូលហេតុពិតប្រាកដ



ខេត្តកំពង់ស្ពឺ​ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ​ ឆ្នាំ២០២២ វេលាម៉ោង០៦និង២៥នាទី នៅចំណុចភូមិពង្រ ឃុំស្រង់ ស្រុកគងសី ខេត្តកំពង់ស្ពឺ រថយន្ដ ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D​-1​938 បើកបរដោយឈ្មោះ ឯក សាម៉ន ភេទប្រុ អាយុ ៣៤ឆ្នាំ​ រស់នៅភូមិអូតាវាម ឃុំស្រង់ ស្រុកគងពិសី  បានរេចង្កូតធ្លាក់ចូលប្រឡាយទឹកដោយមិនដឹងមូលហេតុ​  ក្រោយហេតុការណ៍តៃកុងឡានបានរត់គេចខ្លួន។ 


តាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកគងពិសីបានអោយដឹងថា​  រថយន្តដឹកកម្មករ​ កម្មការិនីខាងលេីគឺបើកបរពីទិសខាងលិចទៅទិសខាងកើត លុះបើកបរមកដល់ចំណុចខាងលើ បានដាច់ម៉ែត្រចង្កូត បណ្ដាលឱ្យរថយន្ដរេចង្កូតរួចក៏ធ្លាក់ប្រឡាយទឹកដោយខ្លួនឯងទៅ 


ក្នុងករណីខាងលេីតាមជំនាញថាបានបង្កឱ្យខូចខាតសម្ភារៈរថយន្ត​ និងរងរបួសអ្នកដំណេីរជាកម្មករ​ ម្មការិនីដែលជិះលេីរថយន្ដ​  ក្នុងនោះកម្មករ​ កម្មការិនី​ របួសធ្ងន់ ០៣នាក់ ស្រី ស្រ្តីពោះធំ ០១នាក់និងបង្ករបួសស្រាល ២៨នាក់ស្រី​  


បច្ចុប្បន្នកំលាំងនគរបាល​ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី​ និងជំនាញខេត្ដបានជួយអន្ដរាគមន៍ម្របសម្រួលនិងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យសង្រ្គោះបន្ទាន់និងចំណាត់ការស្រាវជ្រាវរកបុគ្គលជាតៃកុងឡានមកទទួលខុសត្រូវតាមផ្លូវច្បាប់​ 


ទោះបីជាលក្ខណៈបច្ចេកទេសក៏ជាការទទួល ខុសត្រូវផ្លូវច្បាប់ដែរ​ រាល់ការដឹកជញ្ជូនមនុស្សជាភារកិច្ចរបស់អ្នកដឹកជញ្ជូន 

Post a Comment

0 Comments