គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ពលរដ្ឋស្នើសុំលោក អ៊ុក បូនីន អធិការខណ្ឌមានជ័យថ្មីបង្ក្រាបទីតាំងបង្កប់ល្បែងស៊ីសងតាមអនឡាញដ៏ធំក្នុងហាងតូតូកាហ្វេ



ភ្នំពេញ  ទីតាំងហាងតូតូកាហ្វេ មួយកន្លែងជាប់ផ្ទះអតីតចៅសង្កាត់ស្ទឹងមានជ័យទី១ តាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ កំពុងបេីកល្បែងភ្នាល់បាល់ និងជល់មាន់តាមអនឡាញ យ៉ាងរលូន មិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចនោះឡេីយ ខណៈបច្ចុប្បន្ននេះ ជំងឺកូវីដ-១៩បម្លែងថ្មី (អូមីក្រុងកំពុងវាយលុកទូរទាំងរាជធានី ,ខេត្តក្នុងប្រទេសកម្ពុជា 


ពលរដ្ឋទទូចស្នេីឲ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ដែលមានលោក វរសេនីយ៍ទោ អ៊ុក បូនីន អធិការខណ្ឌទេីបឡេីងមកកាន់តំណែងថ្មីៗ ចុះបង្ក្រាបទីតាំងខាងលេីនេះផង ដេីម្បីចូលរួមបង្ការ ទប់ស្កាត់ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ បម្លែងថ្មីអូមីក្រុង និងដេីម្បីភូមិ សង្កាត់ ខណ្ឌ គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន 


គួររំលឹកថា សម្ដេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហាគ្រឿងញៀន  


ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារលែងល្បែងស៊ីសង ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្តាប់ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព» 

Post a Comment

0 Comments