គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ពិតជាអសន្តិសុខមែន មួយកាប់ប្លន់២ករណីក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ ពលរដ្ឋដេកភិតភ័យ



រាជធានីភ្នំពេញ៖ នៅខណ្ឌពោធិ៍សែនជ័យ វេលាម៉ោងទៀបភ្លឺឈានចូលថ្ងៃទី២១ ខែ កុម្ភឆ្នាំ២០២២ មានករណីកាប់ប្លន់ពីកន្លែងផ្សេង យកម៉ូតូមួយគ្រឿងម៉ាកនីក  និងស្លាកលេខម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២២ បានសម្រេច បណ្តាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ  និងយុវជនពីរនាក់រងរបួសធ្ងន់ស្រាល 


ករណីទី១ នៅវេលាម៉ោង០៣ទៀបភ្លឺឈានចូលថ្ងៃទី២១ ខែកុម្ភឆ្នាំ២០២២ នៅចំណុចមុខ រោងចក្រក្រោន តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ក្រុមជនសង្ស័យជិត២០នាក់ ជិះម៉ូតូប្រមាណជា១០គ្រឿង ប្រដាប់ដោយដាវធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ ជិះម៉ូតូនីកមួយគ្រឿង មិនចាំស្លាកលេខបណ្តាលរងរបួសធ្ងន់ ចំណែកជនសង្ស័យបានលើកយកម៉ូតូជនរងគ្រោះ ជិះគេចខ្លួនដោយសុវត្តិភាព ឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ 


ករណីទី២ ម៉ោង៣និង២០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី២១ កុម្ភឆ្នាំ២០២២ នៅចំណុចមុខសាលារៀន អន្តជាតិ ប៊េធី តាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ  ក្រុមជនសង្ស័យចំនួនប្រមាណជា១០នាក់ ជិះម៉ូតូ៥គ្រឿងប្រដាប់ដោយកាំបិតនិងដុំថ្ម  បានធ្វើសកម្មភាពកាប់និងគប់ទៅលើ យុវជនពីរនាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង ស៊េរីឆ្នាំ២០២២ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1AJ-6776 បណ្តាលឲ្យជនរងគ្រោះភ័យស្លន់ស្លោរត់យករួចខ្លួន បណ្តាលឲ្យរងរបួសស្រាលចំណែកជនសង្ស័យបានកាប់យកស្លាកលេខម៉ូតូយកទៅបាត់ រួចនាំគ្នាជិះគេចខ្លួនបាត់អស់ មិនរំខានដល់សមត្ថកិច្ច 


ក្រោយកើតហេតុជនរងគ្រោះដែររងរបួសស្រាលបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ចំណែកជនរងគ្រោះម្នាក់រងរបួសធ្ងន់ កំពុងសង្គ្រោះនៅឯមន្ទីពេទ្យ 


ប្រជាពលរដ្ឋនាំគ្នាលើកឡើងថាស្ទើរៀងរាល់យប់តែងតែ មានក្មេងស្ទាវ បង្កហិង្សាដេញកាប់គ្នាជាញឹកញាប់ តែមិនដែរឃើញសមត្ថកិច្ចបង្ក្រាបបានសោះ តើមកពីមូលហេតុអ្វី


ប្រជាពលរដ្ឋស្នើដល់លោក ម៉ម វុធ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាពង្រឹងការល្បាតក្នុងមូលដ្ឋាន ជាពិសេសនៅតាមបណ្តោយផ្លូវវ៉េងស្រេង ចាប់ពីសួនការណាឌីយ៉ារហូតមកដល់រង្វង់មូលចោមចៅ ដើម្បីការពារសន្តិសុខឱ្យប្រសិទ្ធិភាពខ្ពស់ផងទាន

Post a Comment

0 Comments