Muyreal -News

Muyreal -News
Muyreal -News

ប្រជាពលរដ្ឋជាង២៩០គ្រួសារ មកពីខេត្តចំនួន៣ ទទួលគ្រឿងឧបភោគបរិភោគពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន



(រដ្ឋបាលខេត្តកំពង់ធំ) នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញអមដំណើរពីសំណាក់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក្នុងពិធីបួងសួងសុំសេចក្តីសុខ នៅចំណុចកដប ដែលជាចំណុចប្រសព្វរវាងខេត្តទាំងបី។ 


ទន្ទឹមជាមួយគ្នានេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បន្តផ្តល់អំណោយដល់ប្រជាពលរដ្ឋចំនួន២៩៧គ្រួសារ ក្នុងនោះមានខេត្តកំពង់ធំ ចំនួន ៩៩គ្រួសារ ខេត្តពោធិ៍សាត់ ចំនួន ៩៩គ្រួសារ  និងខេត្តកំពង់ឆ្នាំង ចំនួន ៩៩គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាន អង្ករ ២០គីឡូក្រាម មី១កេះ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកាធ្វើដំណើរ ៥ម៉ឺនរៀល។ 


ឆ្លៀតក្នុងឱកាសនេះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញើររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដោយមិនរើសអ៉ើងជាតិសាសន៍ គណបក្សនយោបាយ។ 


លោកជំទាវបន្តថា ក្នុងបរិបទនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់បំផុតលើសកម្មភាពផ្តល់វ៉ាក់សាំងទៅតាមតំបន់ទីប្រជុំមុនគេ ដើម្បីបញ្ជៀសបានការឆ្លងរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ជំហ៊ានជាបន្តបន្ទាប់ក៏មានផ្តល់ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំងឡើងកុមារអាយុ១២-១៧ឆ្នាំកុមារអាយុ ០៦-១១ឆ្នាំ និងកុមារអាយុ ០៥ឆ្នាំ។ 


ជំហ៊ានបន្តនៅពេលនេះ គឺជាជំហ៊ានផ្តល់វ៉ាក់សាំងដូសទី៤ ធ្វើឡើងទន្ទឹមគ្នាជាមួយការផ្តល់វ៉ាក់សាំងដូសជំរុញ (ដូសទី៣លើប្រជាពលរដ្ឋគ្រប់រូប ស្របពេលដែលកម្ពុជាបើកដំណើរចរន្តសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទថ្មីជំងឺកូវីដ១៩។

Post a Comment

0 Comments