ខេត្តកំពង់ធំ៖ កងកម្លាំងចម្រុះ ដឹកនាំសម្របសម្រួលដោយលោក សាយ វាសនា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចុះឆែកឆេរបង្ក្រាបទីតាំងលក់ទិញម៉ូតូលេខ (១៦៨) យីហោ (ភារុណស្រុងមី) អត់ច្បាប់ មួយកន្លែងស្ថិតនៅក្នុង ភូមិកាតាយ ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ រកឃើញម៉ូតូគ្មានលិខិតស្នាមទិញលក់ ត្រឹមត្រូវតាមច្បាប់ចំនួន៣១ គ្រឿង ដែលមានម្ចាស់ឈ្មោះ បួយ ស្រុងធី ជាប្ដី និងឈ្មោះ ហេង ភារុណ ជាប្រពន្ធ ។
ជាក់ស្តែងវត្ថុតាងម៉ូតូចំនួន៣១គ្រឿងត្រូវបានរឹបអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការតាមផ្លូវច្បាប់ ៕
0 Comments