(ភ្នំពេញ)៖ ល្បែងស៊ីសងខុសច្បាប់ប្រភេទ"ហ្គេមបាញ់ត្រី"កំពុងប្រមូលផ្ដុំគ្នាលេងយ៉ាងពពាក់ពពូន ខណៈអាជ្ញាធរមូលដ្ឋានក៌ដូចសមត្ថកិច្ចពាក់ព័ន្ធគ្មានការបង្រ្កាប ទីតាំងបើកលេងនេះស្ថិតនៅផ្លូវលេខ២៧១ ភូមិទី៥ ឫក៌ហៅភូមិក្រោមស្ពាន(ក្រោមស្ពានស្ទឹងមានជ័យទៅលិច)ប៉ុស្តិ៍ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
តាមប្រជាលរដ្ឋឲ្យដឹងថាជារៀងរាល់ថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងពពាក់ពពូនដោយមិនខ្លាចពីការឆ្លងជម្ងឺកូវីដ-១៩ទាល់តែសោះ..? ដូចនេះហេីយ ទើបប្រជាពលរដ្ឋទទូចស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានក៌ដូចសមត្ថកិច្ចពាក់ព័ន្ធមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់នេះផង ដេីម្បីចូលរួម បង្ការ ទប់ស្កាត់ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និងដេីម្បីភូមិ សង្កាត់ មានសុវត្ថិភាព គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ក្នុងមូលដ្ឋាន។
ពាក់ព័ន្ធទីតាំងបើកល្បែងស៊ីសងខុសច្បាប់ប្រភេទ"ហ្គេមបាញ់ត្រី"នេះ លោក អ៊ុក បូនិន អធិការនគរបាលខណ្ឌមានជ័យមានប្រសាសន៍ថា៖ជារឿយៗខ្ញុំធ្លាប់ចុះបង្ក្រាប ,ពេលនេះខ្ញុំកំពុងជាប់ប្រជុំ។
សូមបញ្ជាក់ថាក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ចក៌ដូចអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់។
ប្រជាពលរដ្ឋសំណូមពរដល់លោក ពេជ្រ កែវមុនី អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនិន អធិការនគរបាលខណ្ឌមានជ័យ ជួយចាត់វិធានការនិងបង្ក្រាបល្បែងស៊ីសងខុសច្បាប់"ហ្គេមបាញ់ត្រី"នេះផង៕
0 Comments