គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ឆេះផ្ទះតាយាយនៅឃុំស្តើងជ័យបណ្តាលឲ្យខូចខាតសម្ភារ:មួយចំនួន



ខេត្តកំពង់ចាម៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីភ្លើងឆេះផ្ទះនៅចំណុចភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅជាប់ខាងលិចផ្លូវជាតិលេខ៦ម្ចាស់ផ្ទះឈ្មោះ គុណ ប៊ុនធឿន ភេទប្រុសអាយុ៦៧ឆ្នាំ ប្រពន្ធឈ្មោះ សៀ អ៉ីហៀង អាយុ ៦៣ឆ្នាំ នៅភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានបញ្ជាដល់កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ នួន ម៉េងហួរ អធិការនគរបាលស្រុក បញ្ចេញឡានទឹកទៅពន្លត់បង្ការទប់ស្កាត់ ការឆេះឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ករណីនេះសមត្ថកិច្ចយើងពន្លត់បានរលត់មួយរយភាគរយ និងគ្រប់គ្រងស្ថានភាពបានទាំងស្រុងដោយប្រើប្រាស់ឡានទឹកចំនួន០២គ្រឿង និងទឹកអស់ចំនួន០៥ឡាន 

  

#ករណីខាងលើនេះ បណ្តាលឲ្យខូចខាតសម្ភារ:មួយចំនួនដូចខាងក្រោម : 

-ផ្ទះ២ខ្នង ទំហ៊ំ៦ម x ៨ម ថ្មក្រោម ឈើលើដំបូលប្រក់ក្បឿង ខូចខាតទាំងស្រុង

-តុឈើចំនួន៣ ក្ដាងឿ៣ លុយចំនួន១លានរៀល

-ទូរឈើ១ និងទូកញ្ចក់២ ទូរទស្សន៍១ និងសម្ភារផ្ទះបាយ 

Post a Comment

0 Comments