គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

កុំចេះតែហ៊ានអារឿងជេរប្រមាថតេះដៀលគេ នារី​អ្នកលក់​អនឡាញ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ ពីបទបរិហាកេរ្ដិ៍ ​ជេរប្រមាថ



រាជធានីភ្នំពេញ៖ កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅរសៀលម៉ោង២៖៣០នាទី ថ្ងៃពុធ ទី១៦ខែកុម្ភៈ ឆ្នាំ២០២២នេះ បាននាំខ្លួនស្រ្តីអ្នកលក់ផលិតផលអនឡាញម្នាក់នៅចំណុចបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ស្ត្រីដែលត្រូវសមត្ថកិច្ចចាប់ខ្លួន ឈ្មោះ សៅ លីឈីង អាយុ ២៩ឆ្នាំ រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


ក្នុងដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់ថា ស្ដ្រីម្នាក់នេះឈ្មោះ សៅ លីឈីង អាយុ២៩ឆ្នាំ ពាក់ព័ន្ធករណី បរិហាកេរ្ដិ៍ជាសាធារណៈជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យមានការរើសអើង។ 


ការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងនៅមុខហាងរបស់ស្ដ្រីខាងលើនេះផ្ទាល់តែម្ដង ឈ្មោះ ក្រុមហ៊ុន ជេឈីង ដែលមានទីតាំងស្ថិតក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


បន្ទាប់ពីចាប់ខ្លួនស្ដ្រីរូបនេះ ត្រូវបានបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

Post a Comment

0 Comments