គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

អ្នករត់តាក់សុីម្នាក់​ ​ឈប់​ចត​​យក​ម៉ូយនៅ​ចំណត​ផ្សារ​ដើម​គ​ ស្រាប់​តែ​ត្រដរខ្យល់ស្លាប់ក្នុងរថយន្តតែម្តង!



រាជធានីភ្នំពេញ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង​ បន្ទាប់ពីបុរសម្នាក់​ ជាអ្នករត់តាស៊ី​​ពីភ្នំពេញ ​ទៅអ្នកលឿងព្រែកស្មាច់ ,​ខ្ពបអាទាវ និងក្អមសំណ បានត្រដរខ្យល់ស្លាប់នៅក្នុងរថយន្តរបស់ខ្លួនម៉ាកហាយឡេនឌ័​ ពណ៌ស្ករ​ ពាក់ស្លាកលេខភ្នំពេញ​2AB-9033  ណៈដែលគាត់បានឈប់ចត​​នៅចំណតផ្សារដើម ដេីម្បីរង់ចាំម៉ូយ  


ករណីមនុស្សស្លាប់ខាងលេីនេះ​ បានកេីតឡេីងនៅវេលាម៉ោងនិង៥០នាទីព្រឹក​ ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០២២នេះ ស្ថិតនៅមុខចំណតរថយន្តតាក់ស៊ីផ្សារដើម តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើម ខណ្ឌទួលគោក រាជធានីភ្នំពេញ ​


តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ សពជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ពូ យាន មុខរបររត់តាក់ស៊ី​ ​ពីភ្នំពេញ ​ទៅអ្នកលឿង ,ព្រែកស្មាច់ ,​ខ្ពបអាទាវ និងក្អមសំណ


ប្រភពដដែលបន្តថា​ នៅមុនពេលកើតហេតុ មានបុរសម្នាក់​ ជាអ្នករត់តាក់ស៊ីដូចគ្នា ប៉ុន្តែរត់ពីភ្នំពេញ ​ទៅខេត្តតាកែវ​ បានទូរស័ព្ទហៅជនរងគ្រោះ​ ឱ្យមកដឹកម៉ូយម្នាក់ ដែល​​ធ្វើដំណើរមកពីខេត្តតាកែវ ឆ្ពោះទៅក្អមសំណ​ 


ណៈដែលជនរងគ្រោះបេីករថយន្តមកដល់មុខចំណតរថយន្តតាក់ស៊ីផ្សារដើម ក្រោមស្ពានអាកាស​​​ និងបានឈប់ចាំនៅលេីកំណត់ផ្លូវម៉ៅសេទុង ​ 


ស្រាប់តែពេលភ្ញៀវក៏បានដេីរទៅបើកទ្វាររថយន្តតាក់ស៊ីរបស់ជនរងគ្រោះ​​ ក៏ឃើញអ្នកបើកបរ(ជនរងគ្រោះ​)មានមិនស្រួលខ្លួន​ ដោយត្រដរខ្យល់​ ភ្លាមនោះភ្ញៀវម្នាក់នោះ​ ក៏បានចេញទៅប្រាប់សន្តិសុខ ​និងអុ្នរត់តាក់ស៊ីផ្សេងទៀត​ ដើម្បីជួយសង្គ្រោះជីវិត​ និងបង្កឱ្យ​​មានការភ្ញាក់តែម្តង


សូមជម្រាបថា​ ក្នុងហេតុការណ៍នេះដែរ​ មានក្រុមអ្នករត់តាក់ស៊ីដូចគ្នា​ បាននាំគ្នាជួយសង្គ្រោះដោយធ្វើចលនា​ ដើម្បីជួយសង្គ្រោះបឋម​ ប៉ុន្តែគាត់នៅតែមិនដឹងខ្លួន។ 


ក្រោយមកឃើញក្រុមគ្រួសារជនរងគ្រោះមកដល់​ ក៏មិនអស់ចិត្ត​​រួចបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ​-សូវៀតផងដែរ 


ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ​ បានអះអាងថា​ គាត់បានស្លាប់បាត់ទៅហើយ។


ដោយឡែកជុំវិញករណីនេះដែរ​ កម្លាំងសមត្ថកិច្ចជំនាញ​ និងក្រុមគ្រូពេទ្យ​ បានសន្ឋិដ្ឋានថា៖​ ការស្លាប់របស់ជនរងគ្រោះ ​គឺដោយសារគាំងបេះដូង ទេីបធ្វើឱ្យក្លាយជាជំងឺខ្យល់គស្លាប់តែម្តង ​ 


ចំណែកសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី 

Post a Comment

0 Comments