ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមកម្មករធ្វើផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប បាននាំគ្នាតវ៉ាសុំបើកប្រាក់ខែពីមេការម្នាក់ឈ្មោះ សេង ពេជ្រ ដោយសារតែមេការនោះមិនបើកប្រាក់កម្លាំងពលកម្ម ឲ្យពួកគាត់ជាច្រើនខែមកហើយ ម
បើយោងតាមការរៀបរាប់ពី ក្រុមកម្មករបានអោយដឹងថា ក្រុមពួកគាត់ជាកម្មករធ្វើផ្លូវមានគ្នាជិត៣០នាក់ ទទួលបន្ទុកធ្វើផ្លូវ៥ខ្សែ នៅជុំវិញផ្សារចាស់ ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្រុមកម្មករបន្តទៀតថា កន្លងមកលោក សេង ពេជ្រ ជាមេការមិនដែលបើកប្រាក់ខែអោយទេ គាត់តែងអោយកម្មករខ្ចីលុយ អ្នកខ្លះខ្ចីបាន៤០មុឺនរៀលឬ៦០មុឺននិង១លានរៀល តាមចិត្តដែលគាត់អោយខ្ចី ។
ឥឡូវនេះក្រមកម្មករបានធ្វើផ្លូវរួចរាល់ហើយ ប៉ុន្តែមេការឈ្មោះ សេង ពេជ្រ មិនបើកលុយអោយហើយចោទថាខាងក្រុមហ៊ុនមិនទំលាក់លុយអោយ ។
ទើបក្រុមកម្មករមកតវ៉ាដល់ក្រុមហ៊ុនសុំបើកប្រាក់ខែ តែតំណាងក្រុមហ៊ុនឆ្លើយថា ក្រុមហ៊ុនបានទុំលាក់លុយអោយលោក សេងពេជ្រ គ្រប់គ្រាន់អស់ហើយ បើទោះបីជាយ៉ាងណា ក៏ខាងក្រុមហ៊ុនបានសន្យាថា នឹងជួយសម្រប់សម្រួលការបាត់បងប្រាក់ខែនេះ ។
សូមបញ្ជាក់ថា កម្មករខ្លះគាត់ខាតបង់មិនបានទទួលប្រាក់កម្លាំងពលកម្មចាប់ពី ៣ខែ ទៅដល់ ៥ខែ ហើយក្នុង១ខែប្រាក់ដែលត្រូវទទួលបាន ចាប់ចន្លោះពី $300 ទៅដល់ $500 ។
ក្នុងការតវ៉ានេះ មានតែភាគគីកម្មករនឹងក្រុមហ៊ុនតែប៉ុណ្ណោះ មិនមានវត្តមានមេការឈ្មោះ សេង ពេជ្រ ទទួលបន្ទុកធ្វើផ្លូវ៥ខ្សែនៅផ្សារចាស់ចូលរួមឡើយ ។
ដូច្នេះក្រុមកម្មករស្នើសុំសមត្ថកិច្ច មានវិធានការចំពោះមេការឈ្មោះ សេង ពេជ្រ ដោះស្រាយបញ្ហាថ្លៃឈ្នួលកម្លាំងពលកម្មជូនពួកគាត់ផង ៕
0 Comments