គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមចុះពិនិត្យដំណើរការបូមទឹកដាក់ស្រែប្រាំងរបស់បងប្អូនប្រជាកសិករ

 



កំពង់ឆ្នាំង៖ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ កែ ច័ន្ទមុនីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចូលរួមអមដំណើរសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចុះពិនិត្យដំណើរការបូមទឹកដាក់ស្រែប្រាំងរបស់បងប្អូនប្រជាកសិករ នៅភូមិគរជ្រុំ ឃុំកោះថ្កូវ ស្រុកជលគីរីដែល "ក្រុមសម្ដេចឪកំពុងប្រើម៉ាស៊ីនបូមទឹកចំនួន ១១គ្រឿង ជួយបូមទឹកជូនបងប្អូន។ អញ្ជើញអមដំណើរសម្ដេចចៅហ្វាវាំង មានឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ឯកឧត្ដម ម៉ែន វុទ្ធី ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជលគីរី និងក្រុមការងារក្រសួងព្រះបរមរាជវាំង។


ក្នុងឱកាសនោះដែរ សម្ដេចចៅហ្វាវាំង បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ប្រមាណ ៨០នាក់ និងបានឧបត្ថម្ភសារ៉ុង និងថវិកាមួយចំនួនជូនដល់បងប្អូនផងដែរ៕

Post a Comment

0 Comments