គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ពលរដ្ឋស្នើសុំអភិបាលខណ្ឌមានជ័យនិងអធិការថ្មីបង្ក្រាបល្បែងស៊ីសងក្នុងមូលដ្ឋាន



(ភ្នំពេញ) ល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីនិងល្បែងជល់មាន់ កំពុងប្រមូលផ្ដុំគ្នាលេងយ៉ាងពពាក់ពពូន ខណៈអាជ្ញាធរមូលដ្ឋានក៌ដូចសមត្ថកិច្ចពាក់ព័ន្ធគ្មានការបង្រ្កាប 


មួយទីតាំងហ្គេមបាញ់ត្រី ស្ថិតនៅផ្លូវលេខ២៧១ ភូមិទី៥ ឫក៌ហៅភូមិក្រោមស្ពាន(ក្រោមស្ពានស្ទឹងមានជ័យទៅលិច)ប៉ុស្តិ៍ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ 


ពីរទីតាំងល្បែងជន់មាន់និងអាប៉ោងនៅក្នុងបរិវេណផ្ទះជួល ជាប់មាត់ប្រឡាយទឹកស្អុយ ជិតដល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវបេតុង នៅក្នុងទឹកដីសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ 


បីទីតាំងល្បែងជល់មាន់នៅចំណុចភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺមាន២ទីតាំង ទីតាំងទី១ នៅរោងបោចមាន់ និង ១ទីតាំងទៀត នៅកែងការ៉ាស់សាំងតេលា ពួកគេតែងតែចល័ត ទៅវិញទៅមក ដោយរក្សាបានភាពសុខសាន្តបន្ទាប់ពីក្រុមនេះបានរើពីម្តុំវត្តសន្សំកុសល ដែលជាកន្លែងចាស់របស់គេពីមុន 


តាមប្រជាលរដ្ឋឲ្យដឹងថាជារៀងរាល់ថ្ងៃឃើញមានមនុស្សចេញចូលលេងយ៉ាងពពាក់ពពូនដោយមិនខ្លាចពីការឆ្លងជម្ងឺកូវីដ-១៩ទាល់តែសោះ​..? ដូចនេះហេីយ​ ទើបប្រជាពលរដ្ឋទទូចស្នេីសុំឲ្យអាជ្ញាធរមូលដ្ឋានក៌ដូចសមត្ថកិច្ចពាក់ព័ន្ធមានវិធានការបង្ក្រាបទីតាំងល្បែងស៊ីសងហ្គេមបាញ់និងល្ល្បែងជនល់មាន់នេះផង​ ដេីម្បីចូលរួម បង្កា​ ទប់ស្កាត់​ នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩​ និងដេីម្បីភូមិ​ សង្កាត់​ មានសុវត្ថិភាព គ្មានអំពេីចោរកម្ម​ លួច​ ឆក់​ ប្លន់ក្នុងមូលដ្ឋាន  


ពាក់ព័ន្ធទីតាំងបើកល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រីនិងល្បែងជល់មាន់នេះ លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ មានប្រសាសន៍ថា៖ជារឿយៗខ្ញុំធ្លាប់ចុះបង្ក្រាប ពេលនេះខ្ញុំកំពុងជាប់ប្រជុំ។


សូមបញ្ជាក់ថាក្នុងពិធីជំនួបសំណេះសំណាល ជាមួយប្រធានក្រុមប្រឹក្សាសង្កាត់ទាំង១១ នៃខណ្ឌដូនពេញ នារសៀលថ្ងៃទី៨ ខែកុម្ភៈឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខណ្ឌដូនពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញបានដាក់បទបញ្ជាទៅសមត្ថកិច្ចក៌ដូចអាជ្ញាធរមូលដ្ឋានត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងគ្រឿងញៀនឲ្យអស់ 


ប្រជាពលរដ្ឋសំណូមពរដល់លោក ពេជ្រ កែវមុនី អភិបាល នៃគណ:អភិបាលខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ជួយចាត់វិធានការនិងបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះផង 

Post a Comment

0 Comments