តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានឣញ្ជើញចូលរួមកម្មវិធីធ្វេីបទបង្ហាញរបស់ក្រុមហ៊ុនជប៉ុន ស្ដីពីវិធានការការពាររាជធានីភ្នំពេញ ពីជំនន់ស្ទឹងព្រែកត្នោតនិងជំនន់នៃទឹកទន្លេមេគង្គ ក្រោអធិបតីភាព ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង(Zoom Meeting) ដោយស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតជោនាយករដ្ឋមន្ត្រី។
កិច្ចប្រជុំនេះតាមប្រព័ន្ធវីអីអូរនេះដែរ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីសំណាក់ លោកអភិបាលស្រុកព្រមទាំង លោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ៕
0 Comments