គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ឆក់កាបូបបានសំរេចហើយ តែរត់មិនរួចពលរដ្ឋដេញចាប់ជាប់ប្រជូនសមត្ថកិច្ចចាត់ការតាមនីតិវិធី



រាជធានីភ្នំពេញ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកបីនាក់ត្រូវបានប្រជាពលរដ្ឋដេញឃាត់បានរួចប្រគល់ជូនសមត្ថកិច្ចក្រោយពីពួកគេបានធ្វេីសកម្មភាពឆក់កាបូបពីនារីរងគ្រោះម្នាក់បានសម្រេចតែរត់មិនរួច​  


ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ព្រឹក​ ថ្ងៃទី៣១​ ខែមករា​ ឆ្នាំ២០២២​ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ ក្នុងភូមិដំណាក់ត្រយឹង​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ 


ជនរងគ្រោះឈ្មោះ ជុះ​ សារ៉ស់​ ភេទស្រីអាយុ៤៣ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅភូមិព្រៃល្ងរ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​  


ចំណែកជនសង្ស័យឈ្មោះ សំបុណ្យ​ ពុទ្ធីជ័យ​ ភេទប្រុសអាយុ១៧ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅភូមិគោកឃ្លៀង​ សង្កាត់គោកឃ្លៀង​ ខណ្ឌសែនសុខ។ 


តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានជិះម៉ូតូចេញពីផ្ទះបំណងទៅផ្សារបុរីសន្តិភាព២​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យបីនាក់ជិះម៉ូតូ២គ្រឿងមកធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីរូបគាត់បានសម្រេចហេីយព្យាយាមគេចខ្លួន​  ភ្លាមនោះរូបគាត់ក៏ជិះម៉ូតូដេញតាមពីក្រោយនិងស្រែកថាចោរៗ​ ដោយជនសង្ស័យភ័យពេកក៏ជិះម៉ូតូដួលទេីបត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានភ្លាមៗម្នាក់នឹងយកកាបូបមកវិញចំណែក២នាក់ទៀតគេចខ្លួនបាត់។ 


ក្នុងកាបូបជនរងគ្រោះមានខ្សែ.កប្លាទីនមួយខ្សែនិងឯកសារមួយចំនួនទៀតត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ។ 


បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមច្បាប់៕

Post a Comment

0 Comments