គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

រថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរុឺម៉ក ពន្លះគ្នាជាមួយ រថយន្តLuxes570 បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែង និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល!



(កំពង់ស្ពឺ) មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាង រថយន្តហ៊ីយ៉ាន់ដាយសណ្ដោងរុឺម៉ក ប៉ះជាមួយ រថយន្ត Luxes 570 បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែង និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។


ហេតុការណ៍គ្រោះចរាចរណ៍បានកើតឡើងកាលពីវេលាម៉ោង១:៣០ នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នៅលើផ្លូវជាតិលេខ៤ ចចន្លោះគីឡូម៉ែត្រលេខ ៧៨-៧៩ ត្រង់ចំណុចភូមិត្រពាំងស្តុកគ្រួ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 


មុនកើតហេតុគេឃើញរថយន្ត០១គ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ​3F-9021 សណ្តោងស៉ឺមីរ៉ឺម៉ក់ ពាក់ស្លាកលេខភ្នំពេញ​4A-4478 បើកបរពីទិសខាងលិចទៅកើត និងមានអ្នករួមដំណើរ០១នាក់ប្រុស  លុះដល់ចំណុចខាងលើក៏មកបានបុកជាមួយរថយន្ត01គ្រឿងម៉ាកLuxus570 ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ 2E-2727 


បើកបរដោយឈ្មោះ កែវ ណារឹទ្ធ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនិងមានអ្នករួមដំណើរចំនួន០៥នាក់ ស្រី០៣នាក់  ដែលបើកបរបញ្រ្ចាស់ទិសគ្នា ​បណ្តាលឲ្យរងគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតរថយន្តនិងសម្ភារៈដូចខាងក្រោម។


-ស្លាប់១នាក់ប្រុស (កែវ ណារឹទ្ធ)

    

 -របួសធ្ងន់ស្រាលចំនួន៥នាក់ ស្រី៣នាក់

     

-រថយន្ត ចំនួន២គ្រឿងខូចខាតយ៉ាងដំណំផងដែរ។


បញ្ជាក់ចំណែកតៃកុងបើករថយន្តសណ្តោងរុឺម៉កបានរត់គេចខ្លួនបាត់ស្រមោល។


ចំពោះរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចកំពុងរៀបចំស្ទូច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចរង់ចាំដោះស្រាយនៅពេលក្រោយ។


ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី៕

Post a Comment

0 Comments