គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

នារីរូបស្រស់ម្នាក់ ចេញពីរខារ៉ាអូខេ DM ត្រូវជនសង្ស័យឆក់កាបូបបានសម្រេច នៅខណ្ឌទួលគោក



​    ភ្នំពេញ​ ​ ជនសង្ស័យម្នាក់ជិះម៉ូតូហុងដាស្គុបពីមួយគ្រឿងបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរូបស្រស់ម្នាក់ជាភ្ញៀវ ខណៈដើរចេញពីខារ៉ាអូខេDMបានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង ១០ និង ១០ នាទីយប់ថ្ងៃទី  ខែមករាឆ្នាំ ២០២២ នៅចំណុចមុខខារ៉ាអូខេ DM តាមបណ្ដោយផ្លូវ២១៥ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោក រាជធានីភ្នំពេញ។


​      តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះ រួមនឹងមិត្តភក្តិ៤-៥នាក់ទៀតបាននាំគ្នាចេញពីខារ៉ាអូខេ DM ដោយជនរងគ្រោះបានធ្វើដំណើរថ្មើរជើងម្នាក់ឯងឆ្លងផ្លូវ ២១៥ ទិសដៅពីលិចទៅកើតគោលបំណងត្រឡប់ទៅកន្លែងស្នាក់វិញ លុះមកដល់ចំណុចជិតគំនូសទ្រូងផ្លូវកន្លែងកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ជិះម៉ូតូហុងដាស្កុបពីពណ៌សមួយគ្រឿងមិនចាំស្លាកលេខបានធ្វើដំណើរទៅដៅពីត្បូងទៅជើងរួចបានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះដែល ស្ពាយចំហៀងបានសម្រេច រួចជិះគេចខ្លួនបាត់ស្រម៉ោល។ជនរងគ្រោះបានបាត់បង់លុយនៅក្នុងកាបូប ជិត 300 ដុល្លារ 


​     ក្រោយកើតហេតុ​ ជនរងគ្រោះត្រូវបានមិត្តភក្តិជូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី៣ដើម្បឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Post a Comment

0 Comments