ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីរកស៊ីជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន១៦នាក់ ត្រូវគណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វា ដឹកនាំដោយលោក កៅ សារ៉ាវុធបាននាំកម្លាំងសមត្ថកិច្ចចុះឆ្មក់បង្ក្រាប និង ឃាត់ខ្លួនព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនចំនួន១៦កញ្ចប់តូច ។
ការចុះប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ តាមផ្លូវបេតុងនៅតំបន់មិនរៀបរយខាងក្រោយព្រះវិហារឯករង្សី ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វ រខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
លោក កៅ សារ៉ាវុធ បានឱ្យដឹងថា ជនសង្ស័យទាំង១៦នាក់រួមមានស្រី០៦នាក់ ភេទទី៣ចំនួន០២នាក់ និងប្រុស០៨នាក់ ។
ចំណែកវត្ថុតាងដែលដកហូតបានមានម្ស៉ៅ ក្រាមពណ៌សថ្លា សង្ស័យសារធាតុគ្រឿងញៀន ចំនួន១៦កញ្ចប់តូច ។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីធ្វើការសាក
សួរនិងបញ្ជូនទៅសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធី ៕
0 Comments