គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សូមសរសេីរ !! ហាងកាហ្វេប្រែទៅជាបង្កប់ល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញ ប្រមូលផ្តុំមនុស្សច្រើន



ភ្នំពេញ  ទីតាំងហាងកាហ្វេគ្មានយីហោមួយកន្លែងបើកលេងល្បែងសុីសង ភ្នាល់បាល់តាមអនឡាញ ជ្រកក្រោមរូបភាពលក់កាហ្វេដែលប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ដាក់លុយយ៉ាងអនាធិបតេយ្យទៅវិញ  ហាងកាហ្វេនេះ ស្ថិតនៅតាមបណ្ដោយផ្លូវ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន 


ជាក់ស្ដែងហាងកាហ្វេមួយនេះមិនបានបំរើសេវាភេសជ្ជៈនោះទេ តែបែរជាមានមនុស្សច្រើននាក់ទៅអង្គុយលេងជួបជុំនៅទីតាំងខាងលេីនេះជារៀងរាល់ថ្ងៃ បានប្រមូលផ្ដុំគ្នា ដោយមិនខ្លាចពីការឆ្លងជម្ងឺកូវីដ-១៩ទាល់តែសោះ ..? ដូច្នេះហេីយ ទើបប្រជាពលរដ្ឋទទូចស្នេីឲ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌចំការមន ជួយបេីការស្រាវជ្រាវ ឆ្មក់បង្ក្រាបទីតាំងខាងលេីនេះផង ដេីម្បីចូលរួមបង្កា  ទប់ស្កាត់នៃការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និងដេីម្បីភូមិ សង្កាត់ ខណ្ឌ គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន 


ជាមួយគ្នានេះដែរប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងល្បែងស៉ីសង សំនូមពរដល់លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោកយិន សាន អធិការនគរបាលខណ្ឌចំការមន គួរមានវិធានការចំពោះទីតាំងនេះផង 


សូមរំលឹកថា កន្លងមក លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក  ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជានិងព្រមានចាត់វិធានការក្តៅទៅលើមន្ត្រីក្រោមឱវាទ អធិការ ក្រុង-ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់នានា ដែលទុកបណ្តោយឲ្យមានសកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទខុសច្បាប់ 


នាពេលកន្លងមកសម្ដេច ក្រឡាហោម  ខេង ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋ ស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព»

Post a Comment

0 Comments