គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

តើហេតុអ្វីលោកអធិការខណ្ឌ៧មករាលឺឈ្មោះដារារាជ្យប្រាប់ថារវល់រួចបិទទូរស័ព្ទនិងមិនចូលមើលសេចក្តីរាយការណ៍អញ្ចឹង?



រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាស ផ្អាកសេវាកម្ម Internet វិស័យព័ត៌មានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង១៤ខណ្ឌ មិនបាននិយាយអំពីទីតាំងលួចបើកល្បែងស៊ីសងផង 


ដោយភ្នាក់ងារបានទទួលការរាយការណ៍ប្រាប់ពីប្រជាពលរដ្ឋមានសមាជិកញៀនល្បែងរងផលប៉ះពាល់ បំផ្លាញទ្រព្យសម្បត្តិបាត់បង់ការងារ លក់ម៉ូតូ រហូតដល់លំនៅដ្ឋាន ទើបបង្ហើបអំពីកន្លែងស៊ីសងតាមប្រព័ន្ធអ៊ីធើណេតនេះដូចជាកាស៊ីណូអញ្ចឹង 


ទើបខ្ញុំបាទ អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាងការផ្សាយចុះទៅដល់ផ្ទាល់តែម្តងទើប ដឹងច្បាស់ជាក់ប្រាកដនិងសរសេររៀបរាប់ផ្តល់ដំណឹងដល់លោក នេត ស៊ីថុន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា តាមកម្មវិធី What’sApp និង ខលរាយការផ្ទាល់តាមលេខទូរស័ព្ទ 012844477 លឺឈ្មោះខ្ញុំបាទ លោកអធិការប្រាប់ថារវល់រួចបិទទូរស័ព្ទនិងមិនចូលមើលសេចក្តីរាយការណ៍ឡើយ 


ដោយយោងលើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពថ្មីទាំង៧ចំណុច របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២៩ ខែមករាឆ្នាំ២០២១នេះ ត្រង់ចំណុចទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ 


មហាជនបានលើកឡើងថា " ច្បាប់គ្រាន់តែជាអក្សរ ការប្រព្រឹត្តអំពើអាក្រក់ឬល្អ ស្ថិតលើមន្ត្រអាជ្ញាធរសមត្ថកិច្ចអនុវត្តន៍ និងប្រជាពលរដ្ឋគោរព ដែលបង្ហាញពីទិដ្ឋភាពសង្គមបច្ចុប្បន្ន 


  

Post a Comment

0 Comments