គេហទំព័រ មួយរៀល

ឆេះតូប៩កន្លែងនិងរថយន្ត៨គ្រឿងរួមទាំងទ្រព្យសម្បត្តិសំភារៈមួយចំនួនទៀត

 



កាល​យប់​ថ្ងៃទី២០​ ខែមករា​  ឆ្នាំ​២០២២​ វេលាម៉ោង​ ០១និង០០នាទី​ ​នៅចំណុចកែងរ៉ា​រថភ្លើង​ដែលស្ថិតនៅក្រុម១៣​ ភូមិ៣​ សង្កាត់លេខ៣​ ​ក្រុង​ខេត្តព្រះសីហនុ​ ខេត្តព្រះសីហនុ​​ មានករណីអគ្គីភ័យមួយ​កន្លែង​បានកេីតឡេីងដែលបណ្តាលខូចខាតសម្ភារះដូចខាងក្រោម៖

១-​ តូបទិញអេតចាយ ឈ្មោះ ឃួន វុទ្ធី ភេទ​ ប្រុស ឆេះអីវ៉ាន់ទាំងស្រុង ។ 

២- តូបបញ្ចូលហ្គាស ឈ្មោះ ហ៊ួន ហុង ភេទ​ ប្រុស ឆេះសំភារៈខូចខាតទាំងស្រុង ។ 

៣- តូបអេតចាយ ឈ្មោះ សេង គង់ ភេទ​ ប្រុស ឆេះ សំភារៈ ឆេះ​ខូចខាត​ទាំងស្រុង ។ 

៤- យានដ្ឋាន ឈ្មោះ ទុយ រ៉ា ភេទ​ ប្រុស ឆេះរថយន្ត ចំនួន ០៨ គ្រឿង ម៉ូតូ ២ គ្រឿង​ ។ 

៥-​ តូបឈ្មោះ យី សុធា ភេទ​ ប្រុស លក់ អីវ៉ាន់ គ្រឿងទេស (ចាប់ហួយ) ឆេះខូចខាតទាំងស្រុង​ ។ 

៦-​ តូបលក់អីវ៉ាន់គ្រឿងទេស ចាប់ហ៊ួយ ឈ្មោះ យី ឆវ័ន ភេទ​ ប្រុស ឆេះអីវ៉ាន់ទាំងស្រុង ។ 

៧-​ តូបលក់បាយ ឈ្មោះ ឆៅ ពណ្ណរាយ ភេទ​ ប្រុស ឆេះអីវ៉ាន់ ខូចខាត​ទាំងស្រុង និងម៉ូតូសណ្តោងរឺម៉កចំនួន​ ០១ គ្រឿង ។ 

៨-​ តូបលក់បាយ ឈ្មោះ លាង ដានី ភេទ ស្រី ឆេះអីវ៉ាន់លក់ដូរខូចខាតទាំងស្រុង​ ។ 

៩- តូបឈ្មោះ ម៉េង ផល ភេទ​ ប្រុស លក់គ្រឿងភេសជ្ជៈ និងបាយ ឆេះអីវ៉ាន់ទាំងស្រុងតូបចុងគេ ។


+​ បាន​ប្រើប្រាស់រថយន្ត​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​សរុប ១៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣៨ រថយន្ត​ រួម​មាន៖     

-​ រថយន្តរបស់ស្នងការដ្ឋាន​ខេត្ត​ ចំនួន​០​ ៣គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ១​៥ រថយន្ត​ ។  

-​ រថយន្តកំពង់ផែស្វយ័តចំនួន​ ០៣​ គ្រឿង​ ប្រើប្រាស់ទឹក អស់ចំនួន ១២​ រថយន្ត​ ។   

-​ រថយន្តកងពលតូចលេខ៧០ ចំនួន​ ​០​២គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ០២​ រថយន្ត​ ។ 

-​ រថយន្តកងរាជអាវុធហត្ថខេត្ត ចំនួន​ ០៣គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួម ០៥​ រថយន្ត​ ។ 

-​ រថយន្ត ៩១១ ចំនួន ០៣​ គ្រឿង​ ប្រើប្រាស់ទឹក ចំនួន​ ០៤ រថយន្ត​ ។ 

+​ ក្នុង​ករណីខាងលេីនេះមិនបណ្តាល​អោយរងរ​បួសដល់មនុស្សឡើយ ៕

Post a Comment

0 Comments