រាជធានីភ្នំពេញ ៖ មានគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្ត PRIUS ពាក់ស្លាកលេខភ្នំពេញ 2BL-1658 បេីកបរដោយបុរសជនជាតិចិនម្នាក់ និងនារីម្នាក់ទៀតជាអ្នករួមដំណេីរជាមួយ ទៅបុកជាមួយម៉ូតូឌ្រីមសង់ ពាក់ស្លាកលេខកណ្ដាល 1AC-7128 បណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសមធ្យមទាំង២នាក់ ហេតុការណ៍នេះកេីតឡេីងនៅចំណុចលេីស្ពានអាកាស៥មករា(ស្ពានអាកាសតិចណូ) សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីវេលាម៉ោង០១:៤០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២នេះ ។
ប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា មួយសន្ទុះក្រោយ បន្ទាប់ពីកេីតហេតុគ្រោះថ្នាក់ចរាចរណ៍នេះ គេឃេីញបុរសម្នាក់ដែលតាំងខ្លួនជាអ្នកសារព័ត៌មាន(មិនស្គាល់អង្គភាព) មកដល់កន្លែងកេីតហេតុដែរ តែមិនឃេីញផ្ដិតយករូបភាពអ្វីក្នុងហេតុការណ៍នោះទេ បែរជាចូលទៅធ្វេីជាតំណាងក្នុងការដោះស្រាយ ជាមួយភាគីខាងជនជាតិចិននោះ តែមិនចេះភាសារចិនអ្វីបន្តិចឡេីយ ដោយទូរស័ព្ទទៅអ្នកស្គាល់គ្នាដែលចេះភាសារចិនជួយបកប្រែឲ្យ ដោយខាងម៉ូតូទាមទារសំណង១ពាន់ដុល្លារសម្រាប់ជួសជុលម៉ូតូនិងព្យាបាលរបួសទាំងពីរនាក់ រួចឲ្យប្រាប់ទៅអ្នកបកប្រែនិងអោយអ្នកបកប្រែតាមទូរស៍ព្ទនោះ រៀបរាប់ប្រាប់បុរសជនជាតិចិនស្រវឹងស្រាដែលបេីករថយន្តបង្កនោះចរចារគ្នាអស់ពេលមួយសន្ទុះធំ ដោយសារព័ត៌មានជាច្រេីនអង្គភាពទៀតចុះមកយកព័ត៌មាននោះធ្វេីការសួរនាំរួចហេីយក៏ចេញទៅយកព័ត៌មានផ្សេងទៀតបាត់អស់ទៅ នៅសល់តែភាគីខាងម៉ូតូនិងបងប្អូន រួមទាំងបុរសម្នាក់ដែលតាំងខ្លួនជាអ្នកសារព័ត៌មានចូលទៅដោះស្រាយអោយនោះ រួចភាគីខាងជនជាតិចិនដែលបេីករថយន្តបង្កក៏យល់ព្រមសងសំណង១ពាន់ដុល្លារទៅអោយភាគីខាងម៉ូតូដេីម្បីបញ្ចប់រឿងផងដែរ ហេីយបេីករថយន្តចេញទៅបាត់ទៅ ស្រាប់តែបុរសដែលតាំងខ្លួនជាអ្នកសារព័ត៌មានចូលទៅដោះស្រាយអោយនោះ បានទាមទារលុយ៥០០$ ពីខាងម៉ូតូរងគ្រោះ ដោយនិយាយថា “កុំតែបានរូបគេជាអ្នកទូរស័ព្ទអោយគេបកប្រែអោយដេីម្បីដោះស្រាយបានសំណងប៉ុណ្ណឹងទេ កុំអីមិនដឹងខាងរថយន្តចិននោះសងមិនដល់ប៉ុណ្ណឹងផង“ ហេីយជនរងគ្រោះមិនអោយផង បែរជាក៏កញ្ឆក់លុយចំនួន៥០០$ ពីដៃភាគីខាងម៉ូតូ ហេីយរត់ឡេីងកង់បីឥណ្ឌា ជិះចេញទៅ និងប្រាប់ថា “យកទៅចែកអ្នកសារព័ត៌មានផ្សេងទៀត” ។
ក្នុងនាមជាអ្នកសារព័ត៌មាន ដែលតែងតែដេីរយកព័ត៌មាននិងផ្សាយផ្ទាល់ ជាមួយនិងអ្នកសារព័ត៌មានអង្គភាពផ្សេងៗទៀតប្រចាំរាល់រាត្រី សូមបដិសេធចោលទាំងស្រុងថា បុគ្គលដែលតាំងខ្លួនជាអ្នកសារព័ត៌មានម្នាក់នោះ មិនដែលឃេីញមុខចេញយកព័ត៌មានឡេីយ បេីជាអ្នកយកព័ត៌មានក៏មិនស្គាល់ពីអង្គភាពដែរ តែបេីសិនជាអ្នកយកព័ត៌មានមែន ឬមិនមែន សូមស្នេីរដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្រាវជ្រាវឃាត់ខ្លួនបុគ្គលនេះ មកសួរនាំនិងមានវិធានការតាមច្បាប់ផងចុះ ៕
0 Comments