គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ធម៌បីក្នុងខ្លួន ធម៌បួបក្នុងសាច់ ធម៌មួយកាត់ផ្តាច់ ធម៌ពីរតាមជាប់ អង្គុយលេងមុខផ្ទះសុខៗ ឡានបើករបូតកង់ បុកប្តីស្លាប់ ប្រពន្ធរងរបួសធ្ងន់...!




ខេត្តកំពង់ស្ពឺ ៖គ្រោះថ្នាក់មើលមិនឃើញទេ កំពុងអង្គុយលេងខាងមុខផ្ទះ រថយន្តដឹកអំពៅ នៅស្រុកឱរ៉ាល់ របូតកង់ក្រោយ រត់ទៅបុកស្លាប់កាលពីវេលាម៉ោង ១១ និង២៧នាទី ថ្ងៃទី៥ មករា ២០២២ លើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រ ៧២-៧៣ ស្ថិតក្នុងភូមិផ្លោចឃុំត្រពាំងជោ ស្រុកឪរ៉ាល ខេត្តកំពង់ស្ពឺ។


រថយន្ត ម៉ាកហ៊ីណូ ក្បាលពណ៌ត្រួយចេក ទ្រុងពណ៌ខៀវ លេខភ្នំពេញ 3B-1259 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន បើកបរពីទិសខាងកើត ទៅលិច លុះបើកដល់ចំណុចខាងលើ ក៏បានរបូតកង់ក្រោយខាងឆ្វេង ដាច់រត់ចូលទៅបុកមនុស្ស២នាក់កំពុងអង្គុយលេង ខាងមុខផ្ទះ ដោយមិនដឹងខ្លួនឈ្មោះ សុខ សឿន ភេទប្រុស អាយុ៧៩ឆ្នាំ ប្តី (ស្លាប់ឈ្មោះ អិន អឿន ភេទស្រីអាយុ ៦៥ឆ្នាំ ប្រពន្ធ របួសស្រាល។


ក្រោយកើតហេតុ អ្នកបើកបររថយន្តបានបន្ដបើកគេចរហូតមកដល់ចំណុចភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ គីឡូម៉ែត្រលេខ៦៥ ទុករថយន្ដចោលគេចខ្លួនតែម្ដង។


បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានចុះអន្ដរាគមន៍នៅកន្លែងកើតហេតុ និងបានចំណាត់ការយករថយន្ដ បង្កមកកាន់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីពិនិត្យកសាងសំណុំរឿងបញ្ជូនទៅជំនាញចាត់ការតាមនីតិវិធីបន្ដ៕

Post a Comment

0 Comments