ក្រុងព្រះសីហនុ-នៅវេលាម៉ោង ០៦:៥០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ លេីផ្លូវ បេតុង ត្រង់ចំណុច ជិតចំណោតលោកយាយម៉ៅ ស្ថិតនៅក្នុង ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត ០១គ្រឿងម៉ាក PRUIS ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ តាកែវ2-3295 មានទិសដៅពី ចំណោទលោកយាម៉ៅ ឆ្ពោះទៅ ទំនប់រលកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ លុះមកដល់ចំណុចខាងលើ ត្រូវបានបុកម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1H-6345 មានទិសដៅ ផ្ទុយគ្នា អ្នកបេីកបរឈ្មោះ រ៉ន កណ្ណិកា ភេទស្រី អាយុ ១៥ឆ្នាំ រួមដំណេីរមនុស្ស ០១នាក់ ឈ្មោះ វង្ស ស្រីនា ភេទស្រី អាយុ ១៥ឆ្នាំ អ្នកទាំងពីរ ជាសិស្ស នៅវិទ្យាល័យក្រុងព្រះសីហនុ និង មានទីលំនៅ ភូមិ៣ សង្កាត់លេខ១ ក្រុង/ខេត្តព្រះសីហនុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឱ្យ រងរបួសធ្ងន់មនុស្ស ០២នាក់ (ភេទស្រី) ៖
១-ឈ្មោះ រ៉ន កណ្ណិកា អ្នកបេីកបរម៉ូតូ រងរបួសធ្ងន់
២-ឈ្មោះ វង្ស ស្រីនា អ្នករួមដំណេីរលេីម៉ូតូ រងរបួសធ្ងន់
អ្នករបួសទាំងពីរ បានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។
ក្រោយពេលកេីតហេតុ អ្នកបេីកបររថយន្តរត់គេចខ្លួនបាត់ ។
រីឯវត្ថុតាង រថយន្ត និង ម៉ូតូ នគរបាលជំនាញយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ៕
0 Comments