គេហទំព័រ មួយរៀល

ទីតាំងណេតគ្មានច្បាប់បង្កប់ល្បែងស៊ីសងអនឡាញគ្រប់ប្រភេទទទួលបើកអាខោនដកឬដាក់លុយ



រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាស ផ្អាកសេវាកម្ម Internet វិស័យព័ត៌មានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំង១៤ខណ្ឌ មិនបាននិយាយអំពីទីតាំងលួចបើកល្បែងស៊ីសងផង 


ជាក់ស្តែងនៅឆ្នាំ២០២២ ភ្នាក់ងារអង្គភាពគេហទំព័រ មួយរៀល បានចុះបំពេញភារៈកិច្ច សាកសួរព័ត៌មានខ្លះៗ នៅចំណុចផ្លូវ៤៧៤កែងនឹង ផ្លូវ១០៣ មានហាងម្លប់ជ្រៃនិងហាងមួយផ្សេងទៀត មានលេខទូរស័ព្ទមេការម្លប់ជ្រៃ 0966882882 និង មួយផ្សេងទៀត098818162 ដាក់ថាផ្អាកបណ្តោះអាសន្ន ចាក់សោរពីខសងក្រៅ តែមានម៉ូតូចតនៅខាងមុខនិងសន្តិសុខយាមទៀត  


ដោយភ្នាក់ងារបានទទួលការរាយការណ៍ប្រាប់ពីប្រជាពលរដ្ឋមានសមាជិកញៀនល្បែងរងផលប៉ះពាល់ បំផ្លាញទ្រព្យសម្បត្តិបាត់បង់ការងារ លក់ម៉ូតូ រហូតដល់លំនៅដ្ឋាន ទើបបង្ហើបអំពីកន្លែងស៊ីសងតាមប្រព័ន្ធអ៊ីធើណេតនេះដូចជាកាស៊ីណូអញ្ចឹង 


ដោយទទួលសេចក្តីរាយការណ៍ ខ្ញុំបាទ អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាងការផ្សាយចុះទៅដល់ផ្ទាល់តែម្តងទើប ដឹងច្បាស់ជាក់ប្រាកដនិងសរសេររៀបរាប់ផ្តល់ដំណឹងដល់លោក ថេង សុថុល អភិបាលខណ្ឌជ្រាបជាដំណឹង រឿងមានវិធានការនិងអនុវត្តស្ថិតលើលោកអភិបាល តែលោក យិន សាន បានទទួលព័ត៌មានមិនមានការឆ្លើយតបឡើយ 


តើហេតុអ្វីមេការល្បែងស៊ីសងអនឡាញយកឈ្មោះអ្នកធំមានអំណាចមកធ្វើជាម្ចាស់ទីតាំងអញ្ចឹងទុកជូនមហាជនគិតលេងៗចំពោះការបោះឆ្នោត និង យល់យ៉ាងចំពោះអ្នកមានអំណាចមិនគោរពច្បាប់ តើបង្កើតច្បាប់ដើម្បីអ្វី

Post a Comment

0 Comments