Muyreal -News

Muyreal -News
Muyreal -News

សិក្ខាសាលាផ្សព្វផ្សាយ និងត្រៀមអនុវត្ត ស្តីពី “ការងារគ្រប់គ្រងសំរាមសំណង់រឹងនៅរាជធានីភ្នំពេញ” លើកទី២


នៅ ព្រឹកថ្ងៃច័ន្ទ ១៥កើត ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅសាលាប្រជុំ សាលាខណ្ឌដូនពេញ មានបើកសិក្ខាសាលាស្តីពី “ការងារគ្រប់គ្រងសំរាម សំណង់រឹង នៅរាជធានីភ្នំពេញ” សម្រាប់ ខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង សម្របសម្រួលដោយ ក្រុមហ៊ុន មីហ្ស៊ុដា សានីថេសិន (ខេមបូឌា)ឯ.ក  សិក្ខាសាលានេះមានការចូលរួមពី លោកនាយករដ្ឋបាលខណ្ឌ ការិយាល័យសាធារណៈការខណ្ឌ មន្ត្រីបរិស្ថានខណ្ឌ លោក-លោកស្រី ចៅសង្កាត់ទាំង១១ មេភូមិ និងប្រជាពលរដ្ឋ សរុប ១៥០នាក់ ។



សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងបំផុសអោយប្រជាពលរដ្ឋយល់ដឹង ការរក្សារទុកដាក់សំរាម បែងចែកសំរាម ស្ងួត-សំរាមសើម ឬសំណល់រឹង អោយបានត្រឹមត្រូវ និងតាមម៉ោងពេលដែលបានកំណត់ ដើម្បីធានាបាននូវវឌ្ឍនភាពឈានទៅរកទំលាប់ថ្មីនៃការរស់នៅ ផ្សារភ្ជាប់ជាមួយវិធានការផាកពិន័យ ដែលនឹងអនុវត្តន៍ លើសកម្មភាពចោលសំរាមគ្មានសណ្តាប់ធ្នាប់ និងខុសពេលវេលាដែលបានកំណត់ផងដែរ ។

Post a Comment

0 Comments