គេហទំព័រ មួយរៀល

និស្សិតឆ្នាំទី២ម្នាក់ ជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វា លិចបាត់រកសពមិនឃើញ បន្សល់ទុកតែម៉ូតូនៅកន្លែងកើតហេតុ



ភ្នំពេញ៖   កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ នៅចំណុចលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញ 


សពជនរងគ្រោះមានឈ្មោះ ប៉ាវ សុដាលី ភេទប្រុស អាយុ២៦ឆ្នាំ ជានិស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យបៀលប្រាយ បច្ចុប្បន្នស្នាក់នៅម្តុំផ្សារតូច ក្នុងសង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ 


មុនកើតហេតុគាត់បានឃើញបុរសរងគ្រោះ ជិះម៉ូតូម៉ាកធូដេ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HO-8587 ជិះចេញពីចំណុចរង្វង់មូលកួចកាណុង ឡើងទៅលើស្ពានជ្រោយចង្វា ខណៈមកដល់ចំណុចកើតហេតុ បានទុកម៉ូតូចោល រួចលោតទម្លាក់ខ្លួនចុះទៅក្នុងទឹកទន្លេបាត់ ហើយភ្លាមៗនោះដែរ នារីដែលឃើញហេតុការណ៍នោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកទីតាំងកើតហេតុភ្លាមៗ 


សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានយកម៉ូតូជនរងគ្រោះទៅរក្សា នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វា ដើម្បីទំនាក់ទំនងទៅក្រុមគ្រួសារឱ្យមកទទួលម៉ូតូយកទៅផ្ទះវិញ 

Post a Comment

0 Comments