គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ឯកឧត្ដម ឃួង ស្រេង និង​លោកជំទាវ ជា សុីណា ឃួង​ស្រេង​ បាន​អញ្ជើញ​ជា​អធិបតីក្នុង​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ឫស្សី​កែវ​




នារសៀលថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង​ បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដ្ឋានស្ថាបនាស្ពានអាកាសឫស្សីកែវតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំនុចផ្លូវសាលាដែកជាប់ខាងជើងឃ្លាំងស្ដុកប្រេងឥន្ធនៈសូគីមុិច ឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយនៅថ្ងៃចន្ទទី៣១ ខែមករា ឆ្នាំ២០២២ស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានស្ថាបនាជាផ្លូវការនូវស្ពានអាកាសឫស្សីកែវតាមបណ្ដោយផ្លូវជាតិលេខ ត្រង់ចំនុចផ្លូវសាលាដែកជាប់ខាងជើងឃ្លាំងស្ដុកប្រេងឥន្ធនៈ សូគីមុិច ឫស្សីកែវ

Post a Comment

0 Comments