តើពឹងអ្នកណានូវពេលពលរដ្ឋមានរឿងកើតឡើងនោះ? បើច្បាប់គ្រាន់តែជាអក្សរ លទ្ធផលអាក្រក់និងល្អនៅក្នុងមូលដ្ឋានខណ្ឌ៧មករា បញ្ជាក់ពីការអនុវត្តន៍របស់មន្ត្រីអាជ្ញាធរ និង ការចូលរួមគោរពពីប្រជាពលរដ្ឋ



រាជធានីភ្នំពេញ៖ ប៉ាក់ដារចងតាមរបងវត្តសំពៅមាសថា ( ហាមលក់ដូរតាមរបងវត្ត ) ដែលស្ថិតនៅក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលអាជីវករយកផ្លូវលក់ដូរបង្កផលប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ តែអាជ្ញាធរហាក់លើមិនឃើញសោះ 


ពលរដ្ឋដែលតែងតែឆ្លងកាត់វត្តសំពៅមាស បានខ្សឹបប្រាប់ថា ផ្លូវ១៩៨និងផ្លូវ១៤៣ អាជីវករលក់ដូរយកធ្វើកន្លែងរកស៊ី កុំថាឡើយបើកបររថយន្តឆ្លងកាត់នោះ សូម្បីតែជិះម៉ូតូនិងថ្មើរជើងត្រូវដើរលើផ្លូវតែម្តង 


ពាក់ព័ន្ធសណ្ដាប់ធ្នាប់នេះលោកស្រី តៅ មន្ថា ចៅសង្កាត់បឹងព្រលឹត អ្នកសារព័ត៌មានបានធ្វើការទំនាក់ទំនងតាមរយះលេខទូរស័ព្ទសុំការបំភ្លឺ តែលោកស្រី សុំឲ្យទាក់ទងជាមួយនគរបាលប៉ុស្តិ៍វិញទៅ គាត់ការងារច្រើននិងរវល់ 


ចំណែក លោកវរសេនីយ៍ត្រី ប៉ាត សំណាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រលឹត អ្នកសារព័ត៌មានបានធ្វើការទំនាក់ទំនងទៅ តាមរយះលេខទូរស័ព្ទ សុំការបំភ្លឺ ចូលតែមិនទទួលទូរស័ព្ទ 


បន្ថែមទៀតនោះ អ្នកសារព័ត៌មានបានធ្វើការទំនាក់ទំនង ទៅលោក វរសេនីយ៍ទោ ទឹម វុទ្ធី អធិការរងទទួលផែនសណ្ដាបធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាតាមរយះប្រព័ន្ធtelegram ពាក់ព័ន្ធករណីនេះ ចូលមើល ប៉ុន្តែមិនមានការឆ្លើយតប 


ដោយឡែកលោក នេត ស៊ីថុន អធិការខណ្ឌ៧មករា មិនចូលមើលទាល់តែសោះ ចុះបើពលរដ្ឋមានរឿង តើទៅពឹងអ្នកណា

Post a Comment

0 Comments