គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ចុមកន្ទុយលេខឬឆ្នោតវៀតណាមានច្រើនយ៉ាងហ្នឹង តើផ្តល់ផលប៉ះពាល់អ្វីខ្លះក្នុងសង្គម?



រាជធានីភ្នំពេញ៖ ឆ្នោតវៀតណាមបើកលេងគគ្រឹកគគ្រេងអាជ្ញធរសមត្ថកិច្ចមិនបង្ក្រាប ក្នុង ខណ្ឌមានជ័យ​ ជាពិសេសនៅក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១​ និងសង្កាត់បឹងទំពុនទី២តែម្ដង​ ដែលកំពុងបើកដំណើរការលែងយ៉ាងរលូនដោយមិនខ្លាចញញេីតនិងអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចឡេីយ​ 


​ គេសង្កេតឃេីញថា​ ទីតាំងកត់កន្ទុយលេខ​ ឬឆ្នោតវៀតណាមខុសច្បាប់ខាងលេីនេះមាននៅតាមផ្ទះតូចធំនិងបន្ទាប់ជួលតាមដងផ្លូវជាច្រេីន ជាពិសេសតំបន់ប្រជុំជន​ ក្បែរផ្សារបេសេ​ ក្បែរផ្សារដេីមថ្កូវ​ ក្បែររបងវត្តជាដេីម​ ហេីយទីតាំងខ្លះក៏ជ្រកក្រោមឆ្នោតខ្មែរដេីម្បីបំភាន់ភ្នែកសមត្ថកិច្ចផងដែរ​ 


​ ប្រជាពលរដ្ឋសង្ឃឹមថា​ លោកវរសេនីយ៍ទោ អ៊ុក បូនីន​ អធិការនគរបាលខណ្ឌមានជ័យ​ ដែលទេីបឡេីងកាន់តំណែងថ្មីៗ​ និងលោក​ ពេជ្រ​ កែវមុន្នី​ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ​ និងមានចំណាត់ការឬបង្ក្រាបឲ្យខានតែបានទៅលេីទីតាំងកត់ឆ្នោតវៀតណាមខុសច្បាប់នេះ​ ព្រោះកន្លងមក ឯកឧត្តម​​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ ត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ឲ្យខានតែបាន ដើម្បីធានាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់នៅក្នុងសង្គមជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោល នយោបាយ ភូមិសង្កាត់មានសុត្ថិភាពទាំង៩ចំណុច ដែលក្រសួងមហាផ្ទៃដាក់ឲ្យអនុវត្តន៍។


​ គួររំលឹកថា​ សម្ដេចក្រឡាហោម  ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ក៏ធ្លាប់បានដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ។ដោយរាជរដ្ឋាភិបាលបានខិតខំលុបបំបាត់ល្បែងស៊ីសង បញ្ហា គ្រឿង ញៀន ល។ល។ ព្រោះថា បញ្ហាអសន្តិសុខ ឆក់ ប្លន់ ក៏ដូចជាអំពើហិង្សាក្នុងគ្រួសារ កើតឡើងដោយសារលែងល្បែងសង ដើម្បីធានាឲ្យបាននូវ សន្តិសុខ សណ្តាប់ ភាព សុខសាន្តជូនប្រជាពលរដ្ឋស្របតាមទិសស្លោក «រាជរដ្ឋាភិបាល លើយន្តការអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពទាំង៩ចំណុចនៅឯណា៕

Post a Comment

0 Comments